ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មុននេះករណីផ្ទុះអាវុធ ០១គ្រាប់ នៅម្តុំរង្វង់មូលតោ២ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលទាំងព្រឹកនោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការ បង្ក្រាបជនជាតិចិនម្នាក់ភ្លាមៗ គឺក្រោយពីទទួលព័ត៌មាន ថាមានករណីចាប់ជំរិតជនជាតិចិន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំង សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗក្រោយពីទទួលបានប្តឹងរាយការណ៍របស់ប្រជាពលរដ្ឋ បានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ មានក្រុមសង្ស័យមានគ្នា ចំនួន ០២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ០១នាក់ រុញចូលក្នុងរថយន្ត និង មានផ្ទុះអាវុធមួយគ្រាប់ ផងដែរ ។
លោកស្នងការបានបន្ថែមថា សមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ឃាត់ខ្លួនបានជនជាតិចិន ជាជនសង្ស័យបាន ០២នាក់ និងមានអាវុធខ្លីក្នុងដៃ ០១ដេីម នៅវេលាម៉ោងជាង ៦ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ។
សូមជម្រាបថា ក្រុមជនជាតិជិះរថយន្ត ០២ទៅ០៣ គ្រឿង បើកប្រដេញគ្នារួចផ្ទុះអាវុធ នៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ម្តុំរង្វង់មូលតោ២ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ឃាតខ្លួនជនជាតិចិនជាជនសង្ស័យម្នាក់ និងអាវុធខ្លីក្នុងដៃ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ០២ទៅ០៣គ្រឿង បើកប្រដេញគ្នាបន្ទាប់មកមានការផ្ទុះអាវុធ ០១គ្រាប់ នៅម្តុំរង្វង់មូលតោរពី និងមានលឺសម្លេងគេស្រែកថា «ចោរៗ» ក្រោយពីទទួលបានព័ត៌មាននោះភ្លាមៗឃើញថា សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ភ្លាមៗ និងតាមចាប់ខ្លួនជនសង្ស័យជាជនជាតិចិន និង អាវុធខ្លីមួយដើម នៅក្រោយផ្សារលើ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតរថយន្ត ចំនួន ០២គ្រឿង ម៉ាកសឺដេស ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 និងមួយគ្រឿងទៀត ម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-7027។
បច្ចុប្បន្នករណីខាងលើនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យទាំង ០២នាក់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

Comment