• Today: November 03, 2024

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង បានចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ នៅឃុំរកា...!!!

អនុសាខា កក្រក ស្រុកពារាំង ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣   លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពារាំង និងលោក សាន សីហា អនុប្រធាន បានដឹកនាំសហការី ព្រមទាំងក្រុមកាកបាទក្រហមឃុំ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពស្លាប់ដោយសារជំងឺ ១នាក់ នៅភូមិត្នោត  ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង  ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកបែបនេះ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "  និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះ លោកប្រធាន ក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល  ក្រសួងសុខាភិបាល  ជាពិសេស សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ ៣ការពារ  និង  ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  និងចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា និងបានគ្រប់ដូស។បច្ច័យចូលបុណ្យគ្រួសារសពចំនួន ៣០០,០០០រៀល។

Tags

Comment