• Today: November 03, 2024

រាជរដ្ឋាភិបាលចេញអនុក្រឹត្យកែប្រែឧទ្យានជាតិ ព្រះមុនីវង្ស «បូកគោ» ពីផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិតកា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ពីផ្ទៃដីទំហំ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិតកា ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984)ភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យនេះ។

 យោងតាមអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខាងលើបានមកពីការបូកបញ្ចូលផ្ទៃដី ទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពី ការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនឹងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដី ទំហំ ១ ៦៥៨ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ដីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

 អនុក្រឹត្យស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» នេះមានគោលបំណងដូចតទៅ៖ ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះសម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត, លើកកម្ពស់តួនាទី សក្ដានុពល និងកិត្យានុភាព នៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ដោយចីរភាព, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ច គាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែក ដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

 អនុក្រត្យនេះ តម្រូវឱ្យក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិ ព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ

 ក្នុងអនុក្រឹត្យក៏បានបញ្ជាក់ដែរថា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋាន គតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ។ អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕

Tags

Comment