ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់ឯកជន ២៤ម៉ោងគ្មានច្បាប់ទម្លាប់ដែលដឹកសពកម្មកការិនីម្នាក់ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្ងន់ធំបុករួចកិនស្លាប់តាមបណ្តោយផ្លូវវ៉េងស្រេងកែងផ្លូវទ្រុងមាន់ដោយជំរិតទាប្រាក់ ចំនូន៤៥០ដុល្លារ ត្រូវបានមន្ទីរសុខារាជធានីភ្នំពេញសហការជាមួយអាជ្ញាធរបង្ក្រាប។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា វេលាម៉ោងប្រមាណ ២០និង០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣
ប្រភពឲ្យដឹងទៀតថា ជាលទ្ឋផលសមត្ថកិច្ចចម្រុះបានដកហូតរថយន្ត ចំនួន០២គ្រឿង មករក្សាទុកនៅសាលាខណ្ឌពោធិសែនជយ័ ជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ គ្មានច្បាប់អនុញ្ញាត។ ចំពោះរថយន្តទី១ ម៉ាក ស្តារិច ស្លាកលេខ ព្រៃវែង 2A-7774 និងទី២ រថយន្ត ម៉ាក ស្តារិក ស្លាកលេខ ព្រះសុីហនុ 2B-4444 និងសម្ភារះផ្សេងៗ មិនមានការដកហូតនោះទេ។
សូមជម្រាបថា កម្មការិនីរោងចក្រម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូមួយគ្រឿងចេញពីធ្វើការងារត្រូវរថយន្តសណ្តោងរឺម៉កធ្ងន់ធំ មានបិទស្លាកសញ្ញា "រូបឥន្ទ្រី GM" បើកចូលក្រុងក្នុងម៉ោងហាមឃាត់របស់រដ្ឋបាលរាជធានីភ្នំពេញបានបុករួចកិន នៅព្រលប់ថ្ងៃអាទិត្យទី១៤ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវេងស្រេង កែងនឹងទ្រុងមាន់ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះបន្ទាន់ ២៤ម៉ោងឯកជន គ្មានស្លាកសញ្ញា និងឈ្មោះមន្ទីរពេទ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល បានដឹកសពនារីរងគ្រោះយកទៅស្រុកកំណើតដោយជំរិតទាលុយថ្លៃសេវាដឹកសព ចំនូន៤៥០ដុល្លារ។
ក្រោយពីជំរិតទាលុយឆៅៗពីក្រុមគ្រួសារសពបែបនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការសោកស្តាយ និងដាក់បទបញ្ជាដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមនឹងសមត្ថកិច្ចស្រាវជ្រាវ
រករថយន្តបំពាក់ស៊ីរ៉ែន និងមានសរសេរតែពាក្យ «រថយន្តសង្គ្រោះបន្ទាន់២៤ម៉ោង» ពាក់ស្លាកលេខ ព្រៃវែង 2A-7774។
ដោយកំណត់បានមុខសញ្ញាក្រុមរថយន្តសង្គ្រោះ២៤ មន្ត្រីជំនាញមន្ទីរសុខាបាលសហការជាមួយអាជ្ញាធរ និងមានការសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឃាត់យករថយន្តបំពាក់ស៊ីរ៉ែន មានបិទអក្សថា «រថយន្តសង្គ្រោះបន្ទាន់២៤ម៉ោង» ចំនូន០២គ្រឿង ក្នុងនោះមានរថយន្តពាក់ស្លាកលេខ ព្រៃវែង 2A-7774 ដែលក្រសួងកំពុងតាមរកផងដែរ៕
Comment