ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១១និង២០នាទី ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច៩៩ អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សមត្ថកិច្ចខេត្តបាត់ដំបងបានឲ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា ប្រជាពលរដ្ឋបានរាយការណ៍មកថា,បានប្រទេះឃើញសពបុរសម្នាក់អណ្តែតក្នុងទឹកអូរបង្កឱ្យមានការភ្ញាក់ផ្អើល។ ប្រភពបន្តទៀតថាបុរសខាងលើត្រូវបានគេស្គាល់ថាជាមនុស្សផឹកស្រាស្រវឹងប្រចាំថ្ងៃ។ ហើយគេសង្ស័យថាអាចស្លាប់ដោយសារផឹកស្រាច្រើនពេក។
សមត្ថកិច្ចបានបន្តទៀតថា,សពមានឈ្មោះ អុន ណេម ភេទប្រុស អាយុប្រហែល ៣៦ឆ្នាំ ជាមនុស្សស្រវឹងស្រាជាប្រចាំ មានទីលំនៅមិនពិតប្រាកដ ហើយនៅមុនថ្ងៃកើតហេតុសង្ស័យបានផឹកស្រាស្រវឹងខ្លាំងទើបបណ្តាលអោយដើរធ្លាក់ចូលទឹកអូរលង់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ដោយយោងតាមការពិនិត្យជាក់ស្តែងជនរងគ្រោះគឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយឪពុកបង្កើតយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
Comment