• Today: November 03, 2024

រដ្ឋបាលខេត្តកណ្ដាល នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រះឥន្ទសាមគ្គីធម៍ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល


កណ្តាល ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះ វស្សា សំពត់សាដក និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ជូនដល់៣២វត្ត នៃគណ:ធម្មយុត្តិកនិកាយខេត្តកណ្តាល ស្ថិតនៅភូមិត្រពាំងទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងសិស្សានុសិស្ស តាជី-យាយជី ពុទ្ធបរិស័ទចំណុះជើងវត្តចំនួន(៥២៦នាក់) ។


 ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។ ហើយជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។ 
ទេយ្យទានដែលបានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ជូនព្រះចៅអធិការ៣២វត្ត រួមមាន៖ ទៀនព្រះវស្សា ,  អង្ករ, ទឹកសុទ្ធ, ទឹកផ្លែឈើ, មី កេសតូច, ត្រីខ , ទឹកត្រី, ទឹកដោះគោ និងបច្ច័យមួយចំនួន។ ដោយ: ណូ ចាន់ណា 


Tags

Comment