• Today: November 03, 2024

បង្ហាញមុខជនសង្ស័យ០៨នាក់មុនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចក្រណាត់រោងចក្រ គិតជាទឹកប្រាក់ ៣២.០០០ដុល្លារ

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ហាញមុខជាសាធារណៈនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងបង្រ្កាបបានពាក់ព័ន្ធនឹងករណីចោរកម្ម (លួចក្រណាត់រោងចក្រ) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៣០នាទី ត្រង់ចំណុចរោងចក្រហេន៧ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ WANG SHUAI NIAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រង ទូទៅរោងចក្រហេន៧ ស្នាក់នៅរោងចក្រហេន៧ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យចំនួន០៨នាក់ រួមមាន៖
១-ឈ្មោះ ជា សារុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិស្វាយ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២-ឈ្មោះ ញិប ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣-ឈ្មោះ វ៉ាន់ ចាន់ឌី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិ ស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៤-ឈ្មោះ សូត្រ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៥-ឈ្មោះ សៀង សុខចឹក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។
៦-ឈ្មោះ ផាច សុខឃៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅ ភូមិថ្លុកព្រាល ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
៧-ឈ្មោះ នួន សែតចន្ទ ភេទប្រុស អាយុ៣៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
៨- ឈ្មោះ សុខុម សុខាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅម្តុំផ្សារដើមរការ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។  ដោយជនសង្ស័យទាំង០៨ខាងលើនេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១៤និង១០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចរោងចក្រហេន៧ ស្ថិត នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់៖ ក្រណាត់កីមួយចំនួនគិតជាទឹកប្រាក់ចំនួន ៣២.០០០ដុល្លារ (បីម៉ឺនពីរពាន់ដុល្លារអាមេរិក) ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់៕

Tags

Comment