កំពង់ធំ៖ រហូតមកដល់ថ្ងៃនេះ ការចុះចាក់វ៉ាកសាំងការពារជំងឺឆ្លងដល់សត្វគោ ក្របី ទូទាំងខេត្តកំពង់ធំ សម្រេចបានចំនួន៣២%ហើយ នៃផែនការថ្នាក់ជាតិ។ បើតាមការលើកឡើងរបស់លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។
លោក ចាន់ បញ្ញាវ័ន្ត បានបន្តឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សត្វគោ ក្របី ចំនួន២២២.៥៧១ក្បាល ក្នុងនោះក្របីចំនួន៤៥.១២៦ក្បាល ត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម នៅទូទាំងខេត្តកំពង់ធំ ។
លោកបានបន្តឲ្យដឹងទៀតថា ការិយាល័យផលិតកម្ម និងបសុព្យាបាល និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីបសុពេទ្យ និងភ្នាក់ងារសុខភាពសត្វ ដើម្បីចុះចាក់ថ្នាំការពារជំងឺឆ្លងដល់សត្វគោ ក្របីជូនប្រជាកសិកនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុកទូទាំងខេត្ត ឲ្យបាន១០០% និងបន្តធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការចាក់ថ្នាំការពារជំងឺឆ្លងសត្វ ឲ្យកសិករបានយល់កាន់តែច្បាស់ និងយល់ពីវិធានការ ការពារ ទប់ស្កាត់ជំងឺឆ្លង ព្រមទាំងវិធានការអនាម័យ ទ្រុង ស្នូកទឹក ស្នូកចំណីអាហារ រួមនិងការត្រៀមបម្រុងទុកនូវចំណី ស្មៅ សម្រាប់សត្វនាពេលមានទឹកជំនន់ ។
លោក ចាន់ បញ្ញាវ័ន្ត បានបញ្ជាក់ដែរថា ទន្ទឹមនឹងការចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារនេះ ក៏ជួបការលំបាកមួយចំនួនដែរដូចជា ប្រជាកសិករចិញ្ចឹមសត្វមួយចំនួន គឺគាត់មិនបានចូលរួមយកសត្វមកចាក់ទេ ដោយសារសត្វរបស់គាត់ប្រលែងឲ្យដើរស៊ីតាមព្រៃ តាមចំការ តាមវាល អត់មានខ្សែ ឬកន្លុះ ជាហេតុធ្វើឲ្យលំបាកក្នុងការប្រមូលកៀងគរ យកមកចាក់វ៉ាក់សាំងនេះ ។
លោកបានបន្តឲ្យដឹងថា ទិសដៅបន្តគឺ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងបន្តចាក់វ៉ាក់សាំងដល់សត្វ ដើម្បីការពារជំងឺសារទឹក អុតក្ដាម សម្រាប់រដូវវស្សា និងវ៉ាក់សាំងការពារជំងឺ បូសខ្យល់ ដុំពកស្បែក នៅរដូវប្រាំង ។ ដូច្នេះទេ គឺសូមសំណូមពរឲ្យអាជ្ញាធរ ស្រុក ក្រុងទាំង៩ជម្រុញដល់ប្រជាកសិករចិញ្ចឹមសត្វ ធ្វើយ៉ាងណាឲ្យពួកគាត់ចូលរួមបានច្រើនកុះករ គឺជំនាញមិនខ្វះទេថ្នាំសម្រាប់ផ្ដល់ជូន ។
ដោយឡែក លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ផងដែថា ឆ្នាំ២០២៣នេះ ក៏ដូចឆ្នាំកន្លងទៅដែរ មន្ទីរកសិកម្ម និងបន្តធ្វើការផ្សព្វផ្សាយវិធានការការពារ និងចាត់មន្ត្រីជំនាញឲ្យចុះតាមដានស្ថានភាពសត្វ នៅតាមមូលដ្ឋានជាប់ជាប្រចាំ ហើយលោកក៏សូមអំពាវនាវដល់ប្រជាកសិករចិញ្ចឹមសត្វទាំងអស់ ឲ្យរាយការជាបន្ទាន់ មកភ្នាក់ងារសុខភាពសត្វ ឬអាជ្ញាធរនៅជិត ប្រសិនបើមានករណីសង្ស័យសត្វឈឺឬងាប់ នៅតាមមូលដ្ឋាន ហើយលោកសង្ឃឹមលើស្មារតីចូលរួមសហការពីប្រជាកសិករ អាជ្ញាធរ ជាមួយមន្ទីរកសិកម្ម ដើម្បីសុវត្តិសត្វ៕

Comment