ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួមហាផ្ទៃ បានបង្ក្រាបករណីចោរឆក់កាបូបស្ពាយពីនារីបរទេសរងគ្រោះម្នាក់ នៅត្ងចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង នឹងកម្លាំងអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វេីការស្រាវជ្រាវនឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាច្បាស់លាស់។
លុះនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង២៦នាទី ត្រង់ចំណុចផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានធ្វេីឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖
១- ឈ្មោះ រឿន សារ៉ាយ ហៅ រ៉ៃ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ និង២- ឈ្មោះ អេង ដេវិត ហៅ រម្យ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ដែលបានធ្លាប់ធ្វេីសកម្មភាព នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២និង១៥នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ ជាជនបរទេសកំពុងដេីរតែមិនបានសំរេច នៅចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១៥នាទី បានធ្វេីសកម្មភាពយកទូរសព្ទដៃពីនារីរងគ្រោះកំពុងជិះកង់បីឥណ្ឌាបានសម្រេចនៅចំណុចផ្លូវលេខ៩៥កែងនឹងផ្លូវលេខ៣៣០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំពោះសំភារះដកហូតរួមមាន៖ ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1JW-0681 ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

Comment