• Today: November 21, 2024

អភិបាលរងខេត្តព្រះសីហនុម្នាក់ ត្រូវបានជនឆបោកបន្លំធ្វើជារូបគាត់ ទូរស័ព្ទទៅមីងបង្កើត ដោយប្រាប់មីងថា «ជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន បុកមនុស្សស្លាប់ ខ្ចីលុយ ៥.០០០$ ដើម្បីបង់ទៅជនរងគ្រោះ»

ព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ត្រូវបានជនខិលខួចបន្លំឈ្មោះទូរស័ព្ទទៅមីបង្កើតសុំខ្ចីលុយ ៥ពាន់ដុល្លារ ដើម្បីយកទៅបង់ឱ្យជនរងគ្រោះព្រោះគាត់បានបើករថយន្តបុកជនរងគ្រោះស្លាប់លើផ្លូវល្បឿនលឿន ប៉ុន្តែដោយសង្ស័យថា មិនមែនសម្លេងក្មួយក៏ហៅទូរស័ព្ទមកផ្ទាល់ខណៈពេលលោកចេញពីប្រជុំនៅសាលាខេត្តព្រះសីហនុ ហើយលេខទូរស័ព្ទនេះសមត្ថកិច្ចកំពុងស្រាវជ្រាវផងដែរ។

តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានបង្ហោះនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះថា ម៉ោងជិត១២ ព្រឹកមិញនេះ មានជនឆបោកបានបន្លំជាខ្ញុំ ដោយប្រើលេខទូរស័ព្ទដូចខាងក្រោមនេះ ទូរស័ព្ទទៅមីងខ្ញុំបង្កើត «ដោយប្រាប់មីងខ្ញុំថា៖ គ្រោះថ្នាក់ចរាចរនៅលើផ្លូវល្បឿនលឿន បុកមនុស្សស្លាប់ ហើយត្រូវបង់លុយ ៥.០០០$ ទៅគ្រួសារជនរងគ្រោះ។ ដូច្នេះសុំខ្ចីលុយ ៥.០០០»  ។ 

លោក អ៊ី សុខឡេង បានសរសេរទៀតថា «មីងខ្ញុំស្ដាប់សម្លេងទៅដូចសង្ស័យថាមិនមែនជាខ្ញុំ ក៏ទូរស័ព្ទមកសួរខ្ញុំផ្ទាល់ ខណៈពេលដែលខ្ញុំទើបចេញពីសាលាខេត្តព្រះសីហនុ បន្ទាប់ពីខ្ញុំចប់ប្រជុំជាមួយគណៈប្រភិភូក្រសួងសាធារណការ និងដឹកជញ្ជូន។ លេខទូរស័ព្ទនេះ ខ្ញុំកំពុងឲ្យសមត្ថកិច្ចកំពុងស្រាវជ្រាវ»

លោក អ៊ី សុខឡេង បានបញ្ជាក់ថា «បច្ចុប្បន្ននេះមានជនខិលខូចច្រើនណាស់ បានប្រើវិធីគ្រប់បែបយ៉ាងឆបោក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្ន៕

ព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ត្រូវបានជនខិលខួចបន្លំឈ្មោះទូរស័ព្ទទៅមីបង្កើតសុំខ្ចីលុយ ៥ពាន់ដុល្លារ ដើម្បីយកទៅបង់ឱ្យជនរងគ្រោះព្រោះគាត់បានបើករថយន្តបុកជនរងគ្រោះស្លាប់លើផ្លូវល្បឿនលឿន ប៉ុន្តែដោយសង្ស័យថា មិនមែនសម្លេងក្មួយក៏ហៅទូរស័ព្ទមកផ្ទាល់ខណៈពេលលោកចេញពីប្រជុំនៅសាលាខេត្តព្រះសីហនុ ហើយលេខទូរស័ព្ទនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវផងដែរ។

Tags

Comment