ភ្នំពេញ៖ តារាសម្តែង បញ្ញា សិទ្ធ បានបាត់មុខពីសិល្បះ ដែលបានបាត់មុខពីវិថីសិល្បៈមួយរយៈដោយសារជាប់ធុរៈរកប្រាក់ដើម្បីព្យាបាលជំងឺម្តាយនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយឧប្ថម្ភនូវទឹកប្រាក់ ចំនូន៣ម៉ឺនដុល្លារ។
នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា តាមរយៈការផ្សាយកាសែតក្នុងស្រុកមួយ "ខ្ញុំទើបដឹងថា តារាសំដែង បញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ"។
សម្តេចតេជោ បានសរសេរទៀតថា "ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ ខ្ញុំនិងភរិយាសូមចូលរួម ចំនួន៣មុឺនដុល្លារ (30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យ
ទាន់ពេល"។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតារាសម្តែង បញ្ញា សិទ្ធទាក់ទងមកលោក សេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីធនាគារ។ ប្រសិនមានការខ្វះខាតសម្តេចតេជោនឹងពិនិត្យតាមក្រោយទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់ម្តាយ បញ្ញា សិទ្ធ ឆាប់បានជាសះស្បើយផងដែរ។
បន្ទាប់ពីទទួលបានការសណ្តោះប្រណីជួយឧប្ថម្ភពីសម្តេចតេជោ ហ៊ុន សែន តារាសម្តែង បញ្ញា សិទ្ធ បានបង្ហោះថ្លែងអំណរគុណចំពោះទឹកចិត្តសណ្តោះប្រណីរបស់សម្តេចតេជោយ៉ាងដូច្នេះថា "កូនចៅរំភេីបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នាសែនរំភើបណាស់ អំពើល្អ ទេវតាដើរដីគឺលោកពុកនិងអ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹងហើយជាអ្នកជួយសង្រ្គោះម្តាយចៅ លោកពុក"៕
Comment