• Today: November 21, 2024

កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី និងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

   ភ្នំពេញ​ ៖​ មួយសប្ដាហ៍ខាងមុខនេះ​ ព្រះរាជាណាចក្រកម្ពុជា​ នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប​ និងខ្យល់មូសុងនិរតី​ ក្នុងកម្រិតពីមធ្យមទៅបង្គួរ​ ចាប់ពីថ្ងៃទី៣១​ ខែឧសភា​ ដល់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០២៣​ ។ នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ​២០២៣​ ។ 

    គួរបញ្ចាក់ថា​ លក្ខណបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

២៖តំបន់ខ្ពង់រាប 

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់។

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

Tags

Comment