កំពង់ស្ពឺ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អ្នកជំនួញរកស៊ីបទល្មើសព្រៃឈើដ៏ចាស់វស្សា និងល្បីល្បាញប្រចាំស្រុកឱរ៉ាល់ នៅបន្តការដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ដោយឆ្លងកាត់់មុខស្នាក់មន្ត្រីបរិស្ថាន និងស្នាក់ការមេព្រៃ និងស្ថានប័នពាក់់ព័ន្ធជាច្រើនទៀតបានដោយរលួន និងគ្មានការបង្ក្រាបឡើយ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ រថយន្តកូរ៉េធន់ធំមួយគ្រឿង បានដឹកឈើចេញតាសាល ក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមតាមទេទឹកពុះឆ្លងកាត់មុខស្នាក់ការរបស់បរិស្ថានមកទីរួមស្រុកឱរ៉ាល់ ដើម្បីឆ្ពោះទកានទីផ្សាយដោយគ្មានការរំខានពីសមត្ថកិច្ចជំនាញបរិស្ថាន ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់់ និងស្ថាប័នមានសមត្ថកិច្ចដែលឈរជើងតាមដងផ្លូវឡើយ។
ពាក់ព័ន្ធករណីមេឈ្មួញរកស៊ីឈើដ៏ល្បីល្បាញឈ្មោះ ណុប ឌី ជើងខ្លាំងប្រចាំស្រុកឱរ៉ាល់ នៅតែបន្តរកស៊ីបទល្មើសកាប់បំផ្លាញព្រៃឈើបានដោយរលួនបែបនេះ មហាជនមានលើកជាសំណួរថា តើបុគ្គលឈ្មោះណុប ឌី មានទំនាក់ទំនងអ្វីជាមួយនាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងអាជ្ញាធរមានសតម្ថកិច្ចដ៏ទៃទៀត ក្នុងស្រុកឱរ៉ាល់? បានជាគាត់ប្រព្រឹត្តបទល្មើសព្រៃឈើបានយ៉ាងសុខស្រួលបែបនេះ?
តាមការឱ្យដឹងពីប្រជាពលរដ្ឋ រស់នៅស្រុកឱរ៉ាល់ បានឱ្យដឹងថា មេឈ្មួញឈ្មោះ ណុប ឌី រកស៊ីបទល្មើសព្រៃឈើចាស់វស្សាជាច្រើនឆ្នាំកនម្លងមកហើយ ដោយមានខ្នងបង្អែកជាមន្ត្រីធំៗក្នងខេត្តកំពង់ស្ពឺមយយចំនួនជួយបិទបាំង និងជួយកាងបទល្មើសព្រៃឈើ។ ប្រជាពលរដ្ឋ បានឱ្យដឹងថា បុគ្គលឈ្មោះ ណុប ឌី មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ ប៉េអឹម នគរបាលសេដ្ឋ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតគ្មានខ្វះចន្លោះឡើយ ទើបអាចរកស៊ីបទល្មើសព្រៃឈើក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់បានដោយសុខសានបែបនេះ។សូមជម្រាបថា សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ភាគច្រើនឈើទាំងនោះមេឈ្មួញឈ្មោះ ណុប ឌី ប្រមូលទិញពីដៃជើងរបស់គាត់ដែល កាប់ក្នុងជួរភ្នំក្រវ៉ាញភាគកណ្តាល ក្នងុភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងមួយផ្នែកទៀត ក្នុងខេត្តកំពង់ស្ពឺ កំពុងកើតមានយ៉ាងពេញបន្ទុក។ សកម្មភាពប្រព្រឹត្តបទល្មើសបានយ៉ងរលួនបែបនេះ ដោយសារមានការបើកភ្លើងខៀវពីសំណាក់មន្ត្រីបរិស្ថានដែនជំរកសត្វព្រៃភភ្នំឱរ៉ាល ខេត្តកំពង់ស្ពឺ។
លោក ហ៊ុន ម៉ារ៉ា ប្រធានការិយាល័យការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះថា ពាក់ព័ន្ធករណីឈ្មោះ ណុប ឌី ដែលជាឈ្មួញរកស៊ីបទល្មើសព្រៃឈើដូចជាបាត់យូមកហើយ! ឈប់យូហើយ!អត់មានទេ! ស្ងាត់បាត់យូហើយចាប់តាំងពីបើកយុទ្ធនាការលើមុនម្លេះ។
លោក ហ៊ុល ម៉ារ៉ា បានបន្តទៀតថា «បន្ទាប់ក្រោយនេះ សមត្ថកិច្ចចាប់បានឈើមួយកុងតឺន័រមិនមែនជារបស់គាត់ទេ យកផាកពិន័យតាមច្បាប់ ប៉ុន្តែមិនមែនជាឈើរបស់ឈ្មោះ ណុប ឌី ហ្នឹងទេ គឺឈ្មោះផ្សេងដោយប្រើប្រាស់រូបភាពដាក់កុងតឺន័រ ហើយឈ្មោះ ណុប ឌី លោកធ្លាប់ឭឈ្មោះប៉ុន្តែបាត់យូណាស់ហើយចាប់តាំងពីបើកយុទ្ធនាការខាងផ្ទៃប្រទេស ចុះបង្ក្រាបគោយន្តច្នៃ ប្រភេទប៉ាកុង ដុតកម្ទេចចោលម្លេះ»។
មេឈ្មួញដុះស្លែររកស៊ីបទល្មើសព្រៃឈ្មោះ ណុប ឌី ជើងខ្លាំងប្រចាំស្រុកឱរ៉ាល មិនអាចសុំការបំភ្លឺបានទេ ដោយលោកបានមើលតេលេក្រាមហើយមិនមានការឆ្លើយតប៕
Comment