• Today: November 21, 2024

មន្ត្រីនគរបាលមានតួនាទីជាអធិការរងទទួលផែនសន្តិសុខ នៃអធិការនគរបាលខណ្ឌកំបូលម្នាក់ ត្រូវស្ត្រីអះអាងថា ជាប្រពន្ធដែលទទួលរងការប្រើប្រាស់អំពើហិង្សាដូចសត្វធាតុ បង្ហោះវីដេអូផ្អើលកក្រើកបណ្តាញសង្គម

 

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ប៉ែន នុត ជាមន្ត្រីនគរបាលខណ្ឌកំបូល មានតួនាទីជាអធិការរងទទយលកផ្នែកសន្តិសុខ ត្រូវបានស្ត្រីម្នាក់ ដែលអះអាងជាប្រពន្ធ បានបង្ហោះនូវវីដេអូឃ្លីបលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីសកម្មភាពដែលបុគ្គលជានគរបាលរូបនេះ បានប្រើប្រាស់អំពើហិង្សាវាយដំច្រំធាក់ លើស្ត្រីជាប្រពន្ធដូចសត្វធាតុ ដែលកំពុងតែផ្ទុះការរិះគន់ និងចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម។

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ គណនីហ្វេសប៊ុកមួយមានឈ្មោះ «ប្រាក់ណុប តាកែវ» បានសរសេរសារបង្ហោះថា “បងប្អូនជួយពិចារណាឈ្មោះ ប៉ែន នុត នេះមិនត្រូវអ្វីជាខ្ញុំទៀតទេ។ តែគាត់បានបំពានបានមកវាយខ្ញុំដល់ក្នុងផ្ទះបងស្រីរបស់ខ្ញុំគាត់ចេះច្បាប់ បំពានច្បាប់! សុំបងប្អូនពូមីង ពុកម៉ែជួយរកយុត្តិធម៌ និងជួយស៊ែរ ឱ្យបានដល់លោកពុកហ៊ុនសែនដឹងអ្នកម្តាយប៊ុនរ៉ានីផង ឱ្យគាត់បានដឹងថា  ប៉ែន នុត បានប្រើអំពើហិង្សាមកលើនាងខ្ញុំទាំងបំពាន នាងខ្ញុំមានការឈឺចាប់ជាខ្លាំង ឱ្យម្ត្រីប៉ូលីសឈ្មោះប៉ែន នុត នេះចេញមុខមកដោះស្រាយ នាងខ្ញុំមានទុកជាទម្ងន់ឈឺចាប់ជាខ្លាំង”។

ស្ត្រីរងគ្រោះដែលអះអាងខ្លួនជាប្រពន្ធលោកវរសេនីយ៍ត្រី ប៉ែន នុត មន្ត្រីនគរបាលផ្នែកសន្តិសុខ អធិការដ្ឋានខណ្ឌកំបូល នៃស្នងការនគរបាលលរាជធានីភ្នំពេញ បានសរសេរទៀតថា “ខ្ញុំឆ្អែតហើយ ខ្ញុំលែងខ្មាស់ហើយ ចុះបងប្អូនជួយស្តាប់សំឡេងមើលងាយខ្ញុំយ៉ាងម៉េច? ក៏ខ្ញុំលេងខ្វល់ដែរ? បោកប្រាស់លុយខ្ញុំជាង ៥ម៉ឺនដុល្លារ យកស្រីមកដល់ផ្ទះខ្ញុំទិញមិនខ្លាចចិត្តវ៉ៃធ្វើបាបស្ទើរតែរាល់ថ្ងៃពេលដែលខ្ញុំបានលេងលះគ្នា ៤ទៅ៥ខែ ខ្ញុំបានបញ្ចប់រឿងគ្រប់យ៉ាង ដោយសុំសុខរៀងៗខ្លួនតែគាត់មិនព្រមឈប់ គាត់នៅតែធ្វើបាបខ្ញុំទាំងពួកយើងមិនត្រូវជាអីជាមួយគ្នា ខ្ញុំត្រូវជំពាក់គេប្រចាំខែរាប់ពាន់ តែបងប្អូនជួយពិចារណមើល ថាខ្ញុំសុខហើយត្រូវ ពុកម៉ែបងប្អូនជួយឱ្យដល់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រានី ជួយរកយុត្តិធម៌ឱ្យខ្ញុំផង ឈ្មោះ ប៉ែន នុត អធិការរងខណ្ឌកំបូល បានវៃធ្វើបាបខ្ញុំ បោកប្រាស់ទំនុកចិត្តខ្ញុំសព្វបែបយ៉ាង”។

តាមវីដេអូឃ្លីប បានបង្ហាញថា បុរសម្នាក់ត្រូវបានគេស្គាល់ថា មានតួនាទីជាអធិការរងខណ្ឌកំបូល ទទួលផ្នែកសន្តិសុខ ដោយអាងខ្លួនជាមន្ត្រីប៉ូលីស តែប្រើហឹង្សាវ៉ៃប្រពន្ធដូចសត្វធាតុ ទោះបីជាមានការជួយចាប់ពីសំណាក់សាច់ញាតិ ប៉ុន្តែបុគ្គលនេះនៅតែបន្តប្រើហិង្សាគ្មានញញើតដៃ និងស្នើសូមថ្នាក់ដឹកនាំពិនិតមើលផង បងប្អូន..! មនុស្សអីឡូវសាហាវណាស់!  ល្បីកក្រើកទៀតហើយម្ដងនេះ មកមួយឈុតធំតែម្ដង លោក ប៉ែន នុត ជាប៉ូលីសនៅខណ្ឌកំបូល គាត់បានវ៉ៃធ្វើបាបប្រើអំពើហិង្សាលើប្រពន្ធទាំងគាត់ជាអ្នកអនុវត្តច្បាប់។

បើតាមការបង្ហើបព័ត៌មានច្បាស់ការណ៍ បានឱ្យដឹងថា លោកវរសេនីយ៍ ប៉ែន នុត អធិការរងទទួលផែនសន្តិសុខរូបនេះ មានរឿងច្រើនកន្លងមកហើយ តែបញ្ហាអញ្ចឹងអប់រំមិនស្ដាប់ …!។ ដូចជាករណីនេះផងដែរ ថ្នាក់ដឹកនាំនៅអធិការដ្ឋាននគរបាលខណ្ឌបូល ក៏បានរាយការណ៍ជូនស្នងការរងទទួលបន្ទុក និងដឹកនាំខណ្ឌកំបូលរួចរាល់ហើយ។

ពាក់ព័ន្ធការចោទប្រកាន់របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ លោកវរសេនីយ៍ ប៉ែន នុត អធិការរងទទួលផ្នែកសន្តិសុខមិនអាចទំនាក់ទំនងសុំការបកស្រាយបានឡើយ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធក្នុងករណីខាងលើអង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបាន៕

Tags

Comment