ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជាសម្លេងពិសេសជួន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាកីឡាករ កីឡាការិនី បាល់ទាត់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ដែលស្នេហាកីឡាបាល់ទាត់ ទោះពីកាលពីម្សិលមិញ (ថ្ងៃទី០៧ ខែឧសភា) បន្ទាប់ពីបញ្ចប់ការប្រកួត រវាងកម្ពុជា និងមីយ៉ាន់ម៉ាមិនបានល្អ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពជា។
ក្នុងសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំបាទសង្កេតឃើញថា បន្ទាប់ទទួលបានព័ត៌មាននេះ មានមនុស្សជាច្រើនបានបង្ហាញពីការខកចិត្ត និងបង្ហាញអំពីសោកស្តាយចំពោះនាយឧត្តសេនីយ៍ សៅ សុខា ដែលបានដឹកនាំបង្កើតនូវការរីកចម្រើននូវកីឡាបាល់ទាត់របស់កម្ពុជា។ ក្នុងនាមសម្តេចតផ្ទាល់ក៏សូមចូលរួមការសោកស្តាយនេះផងដែរ និងសូមធ្វើការតក់សម្គាល់ដែរថា ចាប់តាំងពីឯកឧត្តម សៅ សុខា បានទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់កម្ពុជាទទួលបាលការរីកចំរើនឈានឡើងជាលំដាប់ទោះបីជាលទ្ធផលមិនបានតាមការចង់បានក៏ដោយចុះ ប៉ុន្តែយើងបានដើរចេញឆ្ងាយពីចំណុចដែលធ្លាប់មានកាលពីពេលមុខ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងទៀតថា «ខ្ញុំសូមបញ្ជាក់ថា មានប្រទេសច្រើនណាស់ដែលកីឡាបាល់ទាត់មិនអាចទទួលបាននូវលទ្ធផលល្អ ដែលប្រទេសខ្លះមានប្រជាជនដល់ជាង១ពាន់លាន់ រាប់រយលាននាក់ ក៏បាល់ទាន់របស់គេមិនខ្លាំងដែរ។ យើងមានប្រជាជានត្រឹមតែជាង១៦ ឬ១៧លាននាក់ ធ្វើបុណ្ណោះវាចាត់ទុកល្អណាស់ទៅហើយសម្រាប់កែវភ្នែកប្រជាជនកម្ពុជារបស់យើងដែលធ្លាប់ស្ថិតនៅក្នុងបាតតារាង ប៉ុន្តែយើងក៏ធ្លាប់ឈ្នះទទួលបានលទ្ធផលល្អប្រសើរ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ដូច្នេះក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា បន្តការធ្វើជាប្រធានកីឡាបាល់ទាត់កម្ពុជាតទៅទៀត ហើយនេះមិនមែនបញ្ហាដាច់ដោយរបស់ខ្ញុំ ប៉ុន្តែជាបញ្ហារួមដែលក្នុងនាមរាជរដ្ឋាភិបាលអំពាវនាវនាយឧត្តមសេនីយ៍ សៅ សុខា បន្តតួនាទីនេះជាមួយនឹងការចង់បានរបស់កីឡាករ កីឡាការិនី និងប្រធាពលរដ្ឋ ដែលគាំទ្រាំកីឡាបាល់ទាត់ផងដែរ»។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា «ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលធ្លាប់នៅជាមួយខ្ញុំអស់រយៈពេល៤៦ឆ្នាំរួចមកហើយនោះនឹងបន្តទទួលយកនូវសំណូមពររបស់ខ្ញុំ ពេលនេះក៏ដូចពេលមុនដែលនៅផ្ទាល់ជាមួយខ្ញុំ ពេលនេះក៏នៅផ្ទាល់ជាមួយខ្ញុំ ៤៦ឆ្នាំកន្លងផុតសង្ឃឹមថា ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា គោរពនូវសំណូមពររបស់ខ្ញុំ ខ្ញុំមានសិទ្ធដាក់បទបញ្ជាទៅលើកីឡា នៃការរីកចំរើនរបស់កីឡាហើយកីឡាដែលឈានដល់ពេលនេះពិតជាមានការរួមចំណែកដ៏ធំធេងនៃការរីចំរើនរបស់កីឡាបាល់ទាត់ដែលកិច្ចការដ៏សំខាន់នេះបន្តការរីកចម្រើនរបស់កីឡា គឺជាការរួមចំណែកដឹកនាំដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ សៅ សុខា រួមទាំងជាតំណាងរបស់ខ្ញុំចែកថវិកាជួនកីឡាករ កីឡាការិនីដែលប្រកួតឈ្នះនាពេលកន្លងទៅ»។
សូមបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលាលែងពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ក្រុមជម្រើសជាតិកម្ពុជា (U22) ប្រកួតចាញ់ក្រុមជម្រើសជាមីយ៉ាន់ម៉ាលទ្ធផល២-០ សម្រាប់ពូល A ដែលធ្វើឱ្យកម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តេចព្រ័ត៕
Comment