ខេត្តតាកែវ ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នគរបាលមូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួនបុរសជាប្តីវ័យក្មេងម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិ.ង្សាលើប្រពន្ធវ័យចំណាស់ បណ្តាលឲ្យស្លា.ប់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ព្រោះតែភ្លើងប្រចណ្ឌ ។
ជនសង្ស័យមានឈ្មោះ ស វិបុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួលនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះដែលជាប្រពន្ធឈ្មោះ មួង សុភាន់ អាយុ៤០ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ មានករណីហិ.ង្សា មួយកើតឡើងនៅត្រង់ចំណុចបន្ទប់ជួលនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បង្កឡើងដោយប្តីវ័យក្មេងបានវា.យប្រពន្ធវ័យចំណាស់ ព្រោះតែការប្រច័ណ្ឌ ដែលអំពើហឹ.ង្សានោះ ប្តីបានវា.យប្រពន្ធជាច្រើនដៃចំផ្ទៃមុខ និងហក់ធា.ក់ចំកណ្តាលដើមទ្រូង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពេលវា.យរួច បុរសជាប្តីបានដឹកប្រពន្ធទៅសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយសារអាការៈជម្ងឺមានសភាពធ្ងន់ធ្ងរពេក បុរសជាប្តីបានបញ្ជូនជនរងគ្រោះជាប្រពន្ធទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) នៅឯរាជធានីភ្នំពេញ ដើម្បីព្យាបាលជម្ងឺ ។ លុះដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៧កន្លះយប់ ដោយជម្ងឺជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចសង្គ្រាះបាន ក៏បណ្តាលឱ្យស្ត្រីជាប្រពន្ធបានដា.ច់ខ្យល់ស្លា.ប់នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ពេទ្យរុស្សី) រាជធានីភ្នំពេញ តែម្តង ។
សេចក្តីរាយការណ៍បន្តថា ក្រោយពេលជនរងគ្រោះជាប្រពន្ធបានស្លា.ប់នៅមន្ទីរពេទ្យនោះ វេលាម៉ោង១០យប់ថ្ងៃដដែល បុរសជាប្តីបានដឹកស.ពប្រពន្ធយកទៅធ្វើបុណ្យនៅស្រុកកំណើតនៅភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ នៅពេលប្តីបានដឹកស.ពប្រពន្ធទៅដល់ផ្ទះ ក្រុមគ្រួសារជនរងគ្រោះ មានការងឿងឆ្ងល់ចំពោះស្ថានភាពសាកស.ព ដែលមិនប្រក្រតី ដោយមានស្នាមហើមជាំនៅលើផ្ទៃមុខ និងលើដងខ្លួន ខុសពីអ្វីដែលប្តីបានរៀបរាប់ ដូច្នោះទើបគ្រួសារខាងជនរងគ្រោះដាក់ការសង្ស័យ ហើយក៏បានយកព័ត៌មាននេះទៅរាយការណ៍ជូនសមត្ថកិច្ចដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកស.ព ដើម្បីស្វែងរកការពិតនៃមរណៈភាពរបស់ជនរងគ្រោះ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញរបស់អធិការ ដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពារាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២ ៣ ទើបសមត្តកិច្ចកំណត់បានមុខសញ្ញា និងឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស វិបុល ដែលជាប្តីបានប្រើអំពើហិ.ង្សាលើប្រពន្ធ បណ្តាលឱ្យទទួលមរណភាព ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
Comment