• Today: December 03, 2024

ស្នងការនគរបាលខេត្តព្រៃវែង ការចុះប្រតិបត្តិការកម្លាំងស្លៀកពាក់ស៊ីវិលល្បាតពេលយប់ គឺក្នុងទិសដៅ “គ្មានក្មេងទំនើង គ្មានអំពើលួច គ្មានគ្រឿងញៀន”


ព្រៃវែង៖     លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានប្រកាសថា “កម្លាំងនគរបាលស្លៀកពាក់ស៊ីវិលនឹងមានកាន់តែច្រើនទៅៗ ដោយចុះល្បាតចំហពេលយប់តាមបណ្ដាភូមិសាស្ត្រនានា គ្រប់ទីកន្លែង នៃខេត្តព្រៃវែង។ ដូចនេះសូមប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល និងសូមចូលរួមសហការគ្នាក្នុ ងទិសដៅ គ្មានក្មេងទំនើង គ្មានអំពើលួច គ្មានគ្រឿងញៀន”។

លោកស្នងការបានបញ្ជាក់នៅថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៣ នេះថា “ខ្ញុំធានាថា កម្លាំងទាំងនេះមានសីលធម៌ មិនប្រព្រឹត្តអំពើទុច្ចរិត មិនបំពានប្រជាជនស្លូតត្រង់ឡើយ ទិសដៅរបស់ពួកយើង គឺ [គ្មានក្មេងទំនើង គ្មានអំពើលួច គ្មានគ្រឿងញៀន] ធ្វើបានឬមិនបានពេលវេលាជាអ្នកកំណត់ ប៉ុន្តែបើប្រជាជនចូលរួម នោះភាពជោគជ័យនឹងកាន់តែលឿន…..” ។

ទទ្ទឹមនោះដែរ កម្លាំងមានឯកសណ្ឋានក៏ល្បាតចំហលាយឡំគ្នាច្រើនគ្រប់ច្រកល្ហកផងដែរ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ៕

Tags

Comment