• Today: November 21, 2024

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សន្តិភាពមានហើយ យើងត្រូវការសន្តិសុខទៀត!

ភ្នំពេញ៖ “សន្តិភាពមានហើយ យើងត្រូវការសន្តិសុខ” នេះជាប្រសាសន៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត់ ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៅអគារពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃសោរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា “សន្តិសុខ សន្តិភាព ផ្លូវកាយ និងផ្លូវចិត្ត។ សន្តិភាព និងយុត្តិធម៌សង្គម ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ទិសដៅដោះស្រាយបញ្ហាយុត្តិធម៌សង្គម ឬត្រូវដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងឲ្យចំគោលដៅ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីទាំងអស់គ្នា ដើម្បីប្រទេសជាតិរបស់យើង នេះជាការត្រឹមត្រូវ”។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា “នេះជាមូលដ្ឋានអ្វីៗទាំងអស់ មូលដ្ឋាននៃសេចក្តីសុខ មូលដ្ឋាននៃការរក្សាសេចក្តីសុខរមនាប្រជាពលរដ្ឋរបស់យើង ប៉ុន្តែមានអ្នកនយោបសយមួយចំនួនចេះតែលាភពណ៌ធ្វើយ៉ាងម៉េច? ឲ្យយើងឈ្លោះគ្នា ឲ្យខឹងគ្នា ឲ្យស្អប់គ្នាជាពិសេសស្អប់អ្នកមានអ្នកក្រផ្សេងៗ ថ្ងៃមុនគ្រាន់តែប្អូនម្នាក់និយាយរឿងអ្នកមាន អ្នកក្រផ្អើលចង់ផ្ទុះសង្គម”។ 

លោកបណ្ឌិតបានបន្ថែមថា “យើងអត់ទេ! កាយោបយល់ ការយល់ឃើញរបស់យើង ការរក្សាសាមគ្គីភាព ជាកក្តាសំខាន់ ការបែកចែកហែកហួតគ្នាជាង ៥០០ឆ្នាំ ល្មមចប់ហើយ រាជធានីរបស់យើងលើកកញ្ជើរពីកន្លែងមួយទៅកន្លែងដោយសារគេតាមវ៉ៃយើង”។ លោកបណ្ធិត បានបន្ថែមទៀតថា “បើសិនជាមានការបែកបាក់នៅឆ្នាំ២០២៥ ក៏មិនខុសពីការបែកបាក់កាលពីសត្សវត្តន៍ទី១៣ទេ។ តែបែកបាក់ហើយគ្មានរកស៊ីបាន គ្មានហ្វេសប៊ុក គ្មានស្អីទេ”។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា “ជាក់ស្តែងនៅអ៊ុយក្រែនកាលពី៣ឆ្នាំមុនក្មេងៗធ្លាប់គ្រោងបង្កើត IT ឥឡូវគេយកទៅបញ្ជាត្រូទំលាក់គ្រាប់បែក ដូចយើងនៅទីនេះមកពីប្រភពខុសគ្នា ក្នុងវិស័យខុសគ្នា ប៉ុន្តែទាំងអស់គ្នាបានផលដោយសារសុខសន្តិភាព ដែលយើងត្រូវរួមគ្នាថែរក្សាវាឲ្យបាន”។ លោកបណ្ឌិតបន្ថែបថា “ពាក្យសន្តិភាពយើងគ្រប់គ្នាបានឭជារៀងរាល់ថ្ងៃជាធម្មតា ប៉ុន្តែពាក្យនេះវានឹងមានតម្លៃនៅពេលដែលបាត់បង”។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សេចក្តីសុខនេះវាមិនកើតដោយចៃដន្នទេ គឺកើតដោយសារយើងទាំងអស់គ្នាចូលរួមជាមួយរដ្ឋាភិបាល ដើម្បីថែរក្សានូវសុខដុមរមនានៃប្រជាពលរដ្ឋរបស់យើង និងសង្គមជាតិរបស់យើង ហើយជាពិសេសកុំចូលរួមក្នុងការញុះញង់បំបែកបំបាក់ ខណៈដែលអាចបំផ្លាញសន្តិភាពយើងបាន សេចក្តីសុខរបស់យើងអស្រ័យលើខ្លួនរបស់យើង”៕
 

Tags

Comment