• Today: November 21, 2024

សម្តេចតេជោ ហ៊ុន សែន៖ គ្រប់សាសនាទាំងអស់នៅកម្ពុជាគ្មានអ្នកណាកើតមុនកើតក្រោយនោះទេ គឺកើតថ្ងៃជាមួយគ្នា "ថ្ងៃ៧មករា១៩៧៩"

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា "គ្រប់សាសនាទាំងអស់គ្មានអ្នកបង អ្នកប្អូន ឬកើតមុន កើតក្រោយនោះទេកើតថ្ងៃជាមួយគ្នា គឺថ្ងៃ៧មករា១៩៧៩ ក្រោយពេលប្រទេសត្រូវបានរំដោះចេញពីរបបខ្មែរក្រហម"។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសរបស់យើងពិតមែនបានកាន់ព្រះពុទ្ធសាសនា ព្រហ្មញ្ញសាសនាបន្តបន្ទាប់។ ជាមួយនឹងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ត្រូវបានបំផ្លិចបំផ្លាញដោយរបបប៉ុល ពតទាំងស្រុង ប៉ុន្តែពួកគេអាចលុបបំបាត់ឈ្មោះ រូប  ព្រះពុទ្ធរូប រូបសំណាកផ្សេងៗ តែប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចបំផ្លាញការគោរពប្រតិបត្តិសាសនាក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរបានទេ ខ្មែរក្រហមបានបំផ្លាញសាសនាទាំងអស់ មិនថា ពុទ្ធសាសនា អ៊ិស្លាមសាសនា គ្រិស្តសាសនា ឬសាសនាដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់សាសនាទាំងនៅកម្ពុជា គ្មានអ្នកបង អ្នកប្អូន ឬសាសនាណាកើតមុនកើតក្រោយនោះទេ គឺថា កើតនៅថ្ងៃទី០៧ មករា១៩៧៩ ក្រោយប្រទេសត្រូវបានរំដោះពីរបប ប៉ុល ពត នេះឯង៕

Tags

Comment