• Today: November 21, 2024

រដ្ឋសភាសម្រេចសុពលភាព អាណត្តិតំណាងរាស្រ្តថ្មី ចំនួន ២៩រូប ជំនួសតំណាងរាស្រ្ត ដែលបានលាលែង និងបានបោះឆ្នោតជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ០១រូប

ភ្នំពេញ៖ សម្រាប់លទ្ធផលក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ រដ្ឋសភាសម្រេចសុពលភាព អាណត្តិតំណាងរាស្រ្តថ្មី ចំនួន ២៩រូប ជំនួសតំណាងរាស្រ្តដែលបានលាលែង និងបានបោះឆ្នោតជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ០១រូប។

រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបើសម័យប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន ៨៧រូប។

សូមជម្រាបថា របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖
១- ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។
២- ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕

Tags

Comment