• Today: December 03, 2024

ឆក់ត្រីខុសបច្ចេកទេសបណ្តាលអោយឆ្លងចរន្តភ្លើងឆក់ស្លាប់ខ្លួនឯង

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយអង្គភាពយើងដឹងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះថា មានបុរសម្នាក់បានស្លាប់ដោយឆ្លងចរន្តភ្លើងឆក់ខណៈដែលរូបគាត់ទៅឆក់ត្រីនៅក្មុងអូរទំនងខុសបចេ្ចកទេស។

    សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្បាលក្របី ស្ថិតក្នុងភូមិរួង ឃុំចែងមានជ័យ  ស្រុកបាណន់ ខេត្តបាត់ដំបង។

    អ្នកស្រី ឡុង ចន្ធូ  អាយុ៣៧ឆ្នាំ ដែលត្រូវជាបងបង្កើតជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះឈ្មោះ ឡុង មករា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ បានយកឧបករណ៍ទៅឆក់ត្រីក្នុងអូរ ហើយក្រោយមកក៏បានទទួលដំណឹងថាប្អូនប្រុសរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ភ្លាមនោះក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា សពជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តភ្លើងនៅពេលយកឧបកណរ៍ចុះឆក់ត្រីក្នុងអូរប្រាកដមែន។

    បច្ចុប្បន្នសពត្រូវសមត្ថកិច្ចប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Tags

Comment