• Today: November 21, 2024

ក្រសួង ការងារផ្សព្វផ្សាយព័ត៍មានសំខាន់ណាស់សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុខនេះ


មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា ការងារផ្សព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនទូទៅបានដឹងអំពីដំណើរការបោះឆ្នោត។


ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ លោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត ជំនួសលោក អោក សំណាង ដែលត្រូវទទួលមុខតំណែងជា សមាជិកក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ  ឯកឧត្តមថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មានក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។
ឯកឧត្តមបានលើកឡើងដូច្នេះមន្ទីរព័ត៍មានត្រូវបង្កើតការយកចិត្តទុកដាក់នៅការផ្សព្វផ្សាយពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម។
បច្ចុប្បន្នបច្ចេកវិទ្យាព័ត៌មាន មានភាពរីកចម្រើនសំបូរបែប ពលរដ្ឋអាចងាយស្រួលក្នុងការទទួលនិងផ្តល់ព័ត៌មាន បានយ៉ាងឆាប់ហ័ស តាមរយៈការបង្ហោះតាមបណ្តាញសង្គមផ្សេងៗនៅលើទូរស័ព្ទ។
ដូច្នេះហើយក្នុងនាមមន្ត្រីជំនាញត្រូវតាមដាន និងក្តាប់សភាពការឲ្យបានច្បាស់ ហើយត្រូវធ្វើការឆ្លើយតប ឲ្យបានទាន់ពេលវេលា ប្រសិនបើមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។

ហើយនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុននេះ ការងារផ្សាព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ ដូច្នេះមន្ទីរព័ត៌មាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយរាល់ព័ត៌មានពាក់ព័ន្ធ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត  ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនបានយល់ច្បាស់។
លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ក៏បានលើកឡើងដែរថា កន្លងមកវិស័យព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងាររបស់រដ្ឋបាលខេត្ត  មន្ទីរព័ត៌មានមានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើឲ្យការងារផ្សព្វផ្សាយផ្សេងៗរបស់ខេត្ត បានទូលំទូលាយ និងច្បាស់លាស់ ហើយបានបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ។
លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត។បានស្នើឲ្យមន្ត្រីនៃមន្ទីរព័ត៌មានត្រូវបន្តខិតខំបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនាពេលខាងមុខនេះ។ 


Tags

Comment