ខេត្តកណ្ដាល៖ ពិតជាឃោរឃៅណាស់! ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ២០នាក់ ជិះម៉ូតូប្រដាប់ដោយដាវនិងកាំបិតបានធ្វើសកម្មភាពកាប់ដោយមិនញញើតដៃទៅលើយុវជនជាអ្នកធ្វើដំណើរតាមដងផ្លូវ៣នាក់បណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ រីឯ៣នាក់ទៀតរបួសស្រាល។ បន្ទាប់ពីកាប់ជនរងគ្រោះរួច ក្រុមជនសង្ស័យក៏បន្តទៅកាប់ម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀតធ្វើឱ្យរងការខូចខាតយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេតនានេះ បានកើតឡើងនៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១៩និង២០នាទី ស្ថិតនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ ០៣នាក់ ១.ឈ្មោះ ចាន់ វីស ហៅបារាំង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិល្បៈ(របួសចំស្មាស្ដាំ ធ្ងន់) ២.ឈ្មោះ ម៉ាច ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិល្បៈ(របួសស្រាល) ៣.ឈ្មោះចាន់ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិល្បៈ(របួសស្រាល)អ្នកទាំងបីនាក់មានទីលំនៅ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៤.ឈ្មោះ សេម ឃន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាប្រហែល២០នាក់ អាយុប្រហែល២៥ឆ្នាំចុះជិះម៉ូតូ០៨គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ចំនួន០៥គ្រឿង ពណ៌សចំនួន០២គ្រឿង និងពណ៌ក្រហមចំនួន០១គ្រឿង (គេចខ្លួន) ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ចាន់ វីស ،ឈ្មោះម៉ាច ដារ៉ា និងឈ្មោះចាន់ សំណាង ទាំងបីនាក់បានជិះម៉ូតូលើផ្លូវជាតិលេខ២១ ពីជើងទៅត្បូង ក្នុងគោលបំណងទៅសម្ដែងតាមរោងពិធីមង្គលការ លុះមកដល់ចំណុចកើតហេតុខាងលើត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នាប្រហែល១០នាក់ មានកាន់ដាវកាំបិត ដេញកាប់បណ្ដាលរងរបួសដូចរៀបរាប់ខាងលើ និងបានកាប់បំផ្លាញម៉ូតូជនរងគ្រោះឱ្យខូចខាតថែមទៀត ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបាននាំគ្នាជិះម៉ូតូឆ្ពោះទៅភ្នំពេញ មកដល់ចំណុចស្ពានលេខ២៥ ភូមិព្រែកអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានជួបជនរងគ្រោះឈ្មោះ សេម ឃន កំពុងអង្គុយលេងលើម៉ូតូក្បែរចិញ្ចើមផ្លូវ ជនសង្ស័យបានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះតែមិនត្រូវ និងបានកាប់កន្ទុយម៉ូតូជនរងគ្រោះយកផ្លាកលេខទៅបាត់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំងនោះបានជិះម៉ូតូឆ្ពោះទៅភ្នំពេញគេចខ្លួនបាត់ រីឯជនរងគ្រោះ ០៣នាក់ខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ករណីខាងលើកម្លាំងជំនាញបានចុះសហការស្រាវជ្រាវជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីកំណត់មុខសញ្ញាចាត់ការតាមនីតិវិធី៕

Comment