កណ្ដាល៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ដែលទើបនឹងបង្កើតថ្មី បានព្រមាន និងតម្រូវឱ្យម្ចាស់ផ្សារហនុមាន ហៅផ្សារអរិយក្សត្រ ធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ និងបញ្ឃប់រាល់សកម្មភាពចាក់សំរាមចោលក្នុងក្រុងតទៅទៀត។
ការព្រមានម្ចាស់គ្រប់គ្រងផ្សារហនុមាន ហៅសារអរិក្សត្រ របស់អភិបាលក្រុងថ្មីនេះ ធ្វើឡើងនៅថ្ងៃទ១៤ ខែឧសភា ឆ្នាំ២០២៣ នេះ បន្ទាប់ក្រុមហ៊ុនទទួលខុសត្រូវផ្សារមួយនេះ បំពានបំរាម និងសេចក្តីណែនាំរបស់រដ្ឋបាលក្រុង និងមន្ត្រីជំនាញ។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កន្លងមក លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានដឹកនាំក្រុមការងារចុះត្រូតពិនិត្យ និងហាមឃាត់មិនអនុញ្ញាតឲ្យយកសំរាមចាក់ចោល ក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ជាពិសេសអ្នកគ្រប់គ្រងផ្សារហនុមាន ហៅផ្សារអរិយក្សត្រ បានយកសំរាមមកចោលនៅទីនោះជាប្រចាំតាំងពីមិនទាន់បង្កើតជាក្រុងអរិយក្សត្រម្លេះ។
ដោយពិនិត្យឃើញការបោះចោលសំរាម នៅទីតាំងខាងលើបន្តទៀតទេ ធ្វើឱ្យប៉ះពាល់ដល់សុខមាលភាព ប្រជាពលរដ្ឋ និងបរិស្ថានទាំងមូល សោភ័ណភាពទីក្រុងថ្មី ទើបនឹងមានការអភិវឌ្ឍន៍ ទើបរដ្ឋបាលក្រុងបានហាមឃាត់មិនឲ្យចោលសំរាមនៅទីនោះបន្តទៀត ប៉ុន្តែបែរជាអ្នកគ្រប់គ្រងផ្សារអរិក្សត្រផ្គើនមិនស្តាប់តាមការណែនាំក៏ហៅមកណែនាំ ធ្វើកិច្ចសន្យា និងឲ្យសុំទោសសាធារណៈតែម្តង។
ជាកស្តែង នៅថ្ងៃទី១៣ ខែខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមកម្មករប្រមូលសំរាមផ្សារហនុមាន ហៅផ្សារអរិយក្សត្រ បានដឹកជញ្ជូនសំរាមចោលនៅទីតាំងហាមឃាត់ដដែល ដោយបំពាននឹងការណែនាំរបស់អាជ្ញាធរក្រុងទើបលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ មានចំណាត់កា រចំនួន២ចំណុច៖
១- តម្រូវឱ្យម្ចាស់ផ្សារ រកទីតាំងឬរណ្ដៅចាក់សំរាមថ្មី ដែលនៅឆ្ងាយពីទីប្រជុំជន។
២- ឱ្យម្ចាស់ផ្សារ សូមទោសជាសាធារណៈ និងធ្វើកិច្ចសន្យា បញ្ឃប់សកម្មភាពចាក់សំរាមនៅទីតាំងចាស់តទៅទៀត។
ជុំវិញករណីនេះ តំណាងគ្រប់គ្រងផ្សារអរិយក្សត្រ បានធ្វើកិច្ចសន្យា និងបានសុំទោសជាសាធារណៈចំពោះអាជ្ញាធរផងដែរ៕
Comment