• Today: September 17, 2024

គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដោយមិនបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត។ 

យោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ ស្តីពី ការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត។

ចំពោះមូលហេតុដែល គ.ជ.ប បដិសេដ្ឋដោយសារតែ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ មាត្រ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕

Tags

Comment