• Today: December 03, 2024

គ្រាន់តែស្រុកកំរៀង សមត្ថកិច្ចរកឃើញអ្នកបើកបរនិងអ្នកជំនួយបើកបរ ១៣នាក់មានផ្ទុកសារធាតុញៀនក្នុងខ្លួនក្នុងពេលកំពុងបញ្ជាយាននៅលើដងផ្លូវ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៤៥នាទីព្រឹក អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ចំនួន០២គោលដៅ៖

-គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកភ្កំរៀង ខេត្តបាត់ដំបង លើ៖
-រថយន្តធុនធំ ចំនួន ១០៦គ្រឿង មនុស្ស ១៧៧នាក់ស្រី៦៦នាក់។
-រថយន្តធុនតូចចំនួន ១២៨គ្រឿង មនុស្ស ២០៩នាក់ស្រី៤៥នាក់។
-ម៉ូតូ៨០គ្រឿងមនុស្ស១៣២នាក់ស្រី៤០នាក់។
-គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុមទី៤ ភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង វេលាម៉ោង១៣និង០០នាទីរសៀល លើ៖
-រថយន្តធុនធំ ចំនួន ៨៦គ្រឿងមនុស្ស១១៤នាក់ស្រី៣៣នាក់។
-រថយន្តធុនតូច ៧១គ្រឿង មនុស្ស១០១នាក់ស្រី៤៤នាក់។
-ម៉ូតូ៦៩គ្រឿង មនុស្ស៩៦នាក់ស្រី២៣នាក់។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើអ្នកបើកបររថយន្ត និងអ្នកជំនួយបើកបរ រួមនិងអ្នកបើកបរម៉ូតូ សរុបចំនួន ២៤៧នាក់ ក្នុងនោះរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿង ញៀនចំនួន ១៣នាក់ (ជាអ្នកបើកបររថយន្តចំនួន០ ៥នាក់ និងអ្នកជំនួយបើកបរចំនួន០២នាក់ រួមទាំងកម្មកររថយន្ត០១នាក់)និង អ្នកបើកបរម៉ូតូចំនួន៥ នាក់ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ក្រៅពីនោះសមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ឡើយ៕

Tags

Comment