• Today: November 21, 2024

សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និងពិត្យព្យាបាលងំងឺកូវីដ-១៩


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណដល់វេជ្ជបណ្ឌិតកម្ពុជា ដែលបានណែនាំ និងពិនិត្យព្យាបាលុងយកចិត្តទុកដាក់បំផុត។ 


សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា "នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ  ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល"។ 
សម្តេចក្រឡាហោម ស ខេង បានសរសេរបន្ថែមទៀតថា "ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ"។ 
ក្នុងនោះសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលសម្តេច និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។ សម្តេចក្រឡាហោ បានជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងជាពិសេសគឺចាកផុតពីជំងឺកូវិដ-១៩ កុំបីឃ្លាងឃ្លាតឡើយ។ 
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ បន្ទាប់ពីសម្តេចមានអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច។ ក្រោយពីសម្តេចក្រឡាហោមអនុវត្តន៍វិធានការ និងពិនិត្យព្យាបាល តាមការណែនាំរបស់ក្រសួងសុខាភិបាលសម្តេចបានជាសះស្បើយ និងសុខភាពល្អប្រសើរឡើងវិញ៕

Tags

Comment