សាខាកក្រក ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា លោកជំទាវ អ៊ូ ធីតាពៅ អនុប្រធានកិត្តិយសសាខា លោកស្រី ហៀក ហុីមុល្លី អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ សមាជិកសមាជិការគណៈកម្មាធិការសាខា អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម រួមទាំងភ្ញៀវកិត្តិយស និងសប្បុរសជន បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងស្ដ្រីមេម៉ាយ ចំនួន ៥៧២គ្រួសារ ដែលមកពី ឃុំចំនួន៣ ស្ថិតនៅក្នុង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បានមានប្រសាសន៍ លើកទឹកចិត្តដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាពិសេសប្រជាពលរដ្ឋស្រុកស្ទឹងហាវ ខិតខំជំរុញ និងតម្រង់ទិសកូនចៅអោយប្រឹងប្រែងរៀនសូត្រគ្រប់ជំនាញ និងចូលរួមធ្វើការក្នុងប្រព័ន្ធ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗដោយពេញលេញ និងឱ្យមានស្ថេរភាពជីវភាពទាំងចំពោះមុខ ។
ជាចុងក្រោយ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ក៏បានអំពាវនាវ សូមអោយបងប្អូនទាំងអស់បង្កើននូវការប្រុងប្រយ័ត្ន អំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សាហ៍ សូមបងប្អូនមើលនៅជុំវិញផ្ទះ ចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាត និងសូមប្អូនទាំងអស់កុំភ្លេច ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
អំណោយចែកជូនប្រជាពលរដ្ឋចំនួន ៥៧២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម៖ មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល ទឹកសុទ្ធ ១កេស ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀលផងដែរ៕

Comment