• Today: December 03, 2024

បុគ្គលិកភោជនីយដ្ឋាន និងការ៉ាអូខេ យីហោ «៩៩៩៩» ស្រវឹងអុកឡុក វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិថៅកែហាង ត្រូវប៉េអឹមស្រុកគងពិសី ចាប់ខ្លួន

កំពង់ស្ពឺ៖ បុរសជាបុគ្គលិកភោជនីយដ្ឋាន និងការ៉ាអូខេ យីហោ «៩៩៩៩» ផឹកស៊ីស៊ីស្រវឹងកើតរឿងក្តៅក្រហាយធ្វើសកម្មភាពអុកឡុក វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងហាង ត្រូវប៉េអឹមស្រុកគងពិសី ធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ថៅកែហាង។ 

 ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុច ក្រុមហ៊ុន «អារ៉ូម៉ា ៩៩៩៩» ភោជនីយដ្ឋាន និងខារ៉ាអូខេ ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ 

 មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសី បានឲ្យដឹងថា  ជនសង្ស័យមានឈ្មោះ ដោក វន្នី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន «អារ៉ូម៉ា ៩៩៩៩» រស់នៅភូមិត្រពាំងឫស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានផឹកស្រាស្រវឹង វាយកញ្ចក់ទ្វារ បន្ទប់ធ្វើការ ទ្វារបន្ទប់ទឹក និងសម្ភារះមួយចំនួន ក្នុងហាងបង្កការខួចខាតអស់ជាច្រើន ដែលបានប្រព្រឹត្តកាលវេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣  ខែសីហា ឆ្នាំ២០២៣។ 

 ជនសង្ស័យត្រូវបានតំណាងក្រុមហ៊ុន «អារ៉ូម៉ា ៩៩៩៩» បើកបម្រើសេវាភោជនីដ្ឋាន និងការ៉ាអូខេ  មានឈ្មោះ អាត ម៉ានិច ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល បានដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី។ 

 ក្រោយពីជំនាញធ្វើការសាកសួរជនសង្ស័យ បានសារភាពថា «ខ្លួនបានផឹកស្រាវឹង វាយបំផ្លិចបំផ្លាញ ទ្វារបន្ទប់ ទ្វារបន្ទប់ទឹក និងសម្ភារះមួយចំនួនទៀត របស់ក្រុម ហ៊ុននពិតប្រាកដមែន»។ 

 បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

Tags

Comment