• Today: November 21, 2024

ករណីដោះលេងនៅក្រៅឃុំមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអយ្យការថា "កំពុងយកចិត្តទុកដាក់តឹងរឹងបំផុតក្នុងការអនុវត្តច្បាប់"

ភ្នំពេញ៖ ករណីជនសង្ស័យឈ្មោះ ប៊ែល វ៉ាន់ដេត អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បន្ទាប់ពីមានប្រតិកម្មខ្លាំងពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួននោះ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ តំណាងអយ្យការ​ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានតឹងរឹងបំផុតតាមផ្លូវច្បាប់។

លោក ប្លង់ សុផល មន្ត្រីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែមេសានេះថា "ដីកាសម្រេចមិនឃុំខ្លួន​ ឬដីកាបង្គាប់ឲ្យចាប់ខ្លួន​ ជាសេចក្តីសម្រេចរបស់ចៅក្រមស៊េីបសួរ​ សូមបងសាកសួរទៅអ្នកនាំពាក្យរបស់សាលាដំបូង​"។

មន្ត្រីអ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា "តំណាងអយ្យការ​ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានតឹងរឹងបំផុតតាមផ្លូវច្បាប់"។

សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជេញប្រតិកម្មខ្លាំងៗ ចំពោះករណីចៅក្រមស៊ើបសួរសាលាដំបូងក្រុងភ្នំពេញ បានសម្រេចមិនឃុំខ្លួនលោក បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនោះ ដែលអាងអំណាចប្រើប្រាស់អាវុធគំរាមកំហែងប្រជាពលរដ្ឋ ដោយបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌  ត្រូវធ្វើការជាមួយតុលាការក្រុងភ្នំពេញ ជុំវិញករណីដោះលេងឲ្យនៅក្រៅឃុំមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលនេះ។

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះលើបណ្តាញតេលេក្រាមថា "បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាម
ផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ"។

សម្តេចតេជោ បានសរសេរទៀតថា "នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់"។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជាលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ត្រូធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។

សម្តេចតេជោ បានចេញអនុក្រិត្យ បញ្ចប់មុខតំណែងលោក បែល វ៉ន់ដេត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផងដែរ។

សូមនញ្ជាក់ថា កាលពីវេលាម៉ោង ៨និង២៤យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងបុរីជីបម៉ុង ផ្លូវលេខ៥៩៨ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឈ្មោះ បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ មានតូនាទីជាអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ត្រូវនគរបាលខណ្ឌឫស្សីកែវ ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់ និងគំរាមកំហែងទៅលើជនរងគ្រោះមើឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងបុរី ជីប ម៉ុង កើតហេតុជាមួយគ្នា។ ចំពោះករណីនេះ ផ្តើមឡើងដោយសារការបើកបរមិនចេះអព្យាស្រ័យគ្នា ដោយគ្រាន់តែប៉ះគ្នាបន្តិចបន្តួត ស្រាប់តែជនបង្កបើករថយន្តដេញតាម និងដកកាំភ្លងភ្ជង់ គំរាមកំហែងលើជនរងគ្រោះតែម្តង។

គិតត្រឹមល្ងាចថ្ងៃទី១១ ខែមេសានឆ្នាំ២០២៣ នេះ បន្ទាប់ពីមានបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺ សម្តេចតេជោនហ៊ុន សែន លើករណីនេះ តុលាការរាជធានីភ្នំពេញ មិនទាន់ចេញដីកាចាប់ខ្លួនជនសង្ស័យមកវិញទេ។

ចំពោះករណីនេះ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានដោះលែងឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស មានតួនាទីជា អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មិនដឹងជាលោកស្រីចៅក្រមកំពុងដេកភ័យ និងបុកពោះយ៉ាងណាឡើយ៕

Tags

Comment