• Today: December 03, 2024

ចិនកំពុងផ្ដោតទៅលើការអភិវឌ្ឍន៍វិស័យពិការភាពបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ

ភ្នំពេញ៖ ក្នុងជំនួបនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ លោក ឯម ច័ន្ទមករា បានពិភាក្សាការងារជាមួយប្រតិភូចិន ស្ដីអំពីការផ្ដល់ជូនឧបករណ៍ជំនួយជនមានពិការភាពដល់ប្រទេសកម្ពុជា និងការសហការលើការអនុវត្ត គម្រោងអភិវឌ្ឍន៍សេវាកម្មឧបករណ៍ជំនួយ ព្រមទាំងការបញ្ជូនមន្រ្តីរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីសេវាកម្មឧបករណ៍ជំនួយនៅប្រទេសចិន។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានទទួលជួបជាមួយប្រតិភូប្រទេសចិន ដែលជាតំណាងរបស់សហព័ន្ធជនពិការប្រទេសចិន(CDPF) ស្តីអំពីការផ្ដល់ជូនឧបករណ៍ជំនួយជនមានពិការភាពដល់ប្រទេសកម្ពុជា។

 សូមបញ្ជាក់ផងដែរថា ,ចិនតែងតែមានទំនាក់ទំនងល្អ ជាមួយនឹងប្រទេសកម្ពុជា ថ្នាក់ដឹកនាំប្រទេសទាំងពីរ បង្ហាញពីភាពស្និទ្ធស្នាលបំផុតនៅលើពិភពលោក ។ ថ្មីៗនេះ តាមរយៈទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា ហ្នឹងរដ្ឋាភិបាលចិន ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី«បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិននិងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិនបន្ទាប់ពីចិននិងកម្ពុជាបានចុះហត្ថលេខារួមគេលើពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន។ រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុងដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន ។ 

 សូមបញ្ជាក់ថានាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លង ទៅក្រុមហ៊ុនជលផលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ជលផលធម្មជាតិក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅឯរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជលផលនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន។ រហូតមកដល់ពេលនេះ ជលផលទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបានអនុញ្ញាតិឱ្យនាំចេញទៅកាន់ប្រទេសចិន សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយចិន នេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន៕

Tags

Comment