• Today: November 21, 2024

ដីព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង “ភ្នំនាងកង្រី និងភ្នំទូកមាស” គ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខូចកាប់ទន្ទ្រាន ឈូសឆាយ និងបោះបង្គោលហ៊ុំព័ទ្ធធ្វើជាកម្មសិទ្ធជាច្រើនហិកតាមន្ត្រីជំនាញ និងអាជ្ញាធរឆ្លើយថា…….!

កំពង់ឆ្នាំង៖ ដីព្រៃឈើក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលគ្រប់គ្របដោយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង “ភ្នំនាងកង្រី និងភ្នំទូកមាស” ប្រមាណជាង ២០ហិកតាកំពុងរកការរុករាន ឈូសឆាយ ទន្ទ្រានយកធ្វើកម្មសិទ្ធឯកជនយ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ ត្រូវបានអាជ្ញាធរស្រុក និងមន្ត្រីជំនាញដែលអ្នកគ្រប់គ្រង់ផ្ទាល់ក្នុងតំបន់នោះឆ្លើយយករួចខ្លួនថា “អត់ដឹង” យ៉ាងរំភើយ។

 សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ បានឲ្យដឹងថា ដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ជាអង្គសាម៉ី ថែរក្សា និងអភិរក្សជាតំបន់ប្រើប្រាស់ច្រើនយ៉ាង “ភ្នំនាងកង្រី និងភ្នំទូកមាស” ស្ថិតត្រង់ចំណុច ត្រាចប្រាំដើម ក្នុងភូមិសាស្រ្ត ភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈពេលនេះជនខូចឈ្លាតឱកាលកាប់ទន្ទ្រាន រុករាន និងឈូសឆាយដីព្រៃដោយដុំព័ទ្ធរបងយកជាកម្មសិទ្ធយ៉ាងអនាធិបតេយ្យដោយគ្មានអាជ្ញាធរ ឬមន្ត្រីជំនាញចុះបង្ក្រាប់ ទប់ស្កាត់ឡើយ។ 

 ករណីកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង “ភ្នំនាងកង្រី និងភ្នំទូកមាស” នេះបានឡើងជាច្រើនខែកន្លងមកហើយ ប៉ុន្តែមន្ត្រីពាក់ព័ន្ធហាក់មិនអើពើយកចិត្តទុកដាក់ ឬមានវិធានទប់ស្កាត់ក្រុមជនល្មើសទាំងនោះទេ គឺបណ្តែតបណ្តោឱ្យមានការរំលោភបំពានតាមអំពើ ដែលជាការប្រឆាំងនឹងបទបញ្ជា និងតគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់កាលពីពេលថ្មីនេះឱ្យបង្ក្រាប់ និងចាប់ក្រុមឈ្លាតឱកាសរំលោភយកដីរដ្ឋ ក្នុងអំឡុងពេលមុនការបោះឆ្នោតនេះ ដោយមិនលើកលេងឡើយ បើមានមន្ត្រីអ្នកមានអំណាច ឬអ្នកមានលុយកាងត្រូវដកដំណែតក្រវាត់ចោល និងចាប់ដាក់គុកជាដើ់ម។

 លោក យូ សុគម នាយកគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង “ភ្នំនាងកង្រី” នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នេះ “លោកមិនទាន់ទទួលបានព័ត៌មានពីករណីខាងលើនេះទេ”។ លោកបន្តទៀតថា “រឿងនេះលោកនឹងដឹកនាំសមត្ថកិច្ចជំនាញចុះពិនិត្យស្រាវជ្រាវ បើដីនោះស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងរបស់បរិស្ថានមេន សមត្ថកិច្ចជំនាញ និងកសាងសំណុំរឿងតាមផ្លូវច្បាប់”។

 អ្នកស្រុកបាននិយាយថា ករណីឈូសឆាយរំលោភយកដីក្នុងតំបន់ប្រើប្រាស់យ៉ាង “ភ្នំនាងកង្រី និងភ្នំទុកមាស” ខាងលើនេះ អាចមានការពាក់ព័ន្ធនឹងមន្ត្រីនគរបាលម្នាក់ ជាអ្នកទន្ទ្រានឈូសឆាយដីបរិស្ថានត្រង់ចំណុចនេះ ដែលបានប្រឆាំងនឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។

 លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ករណីនេះលោកនឹងដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យមើលឲ្យបានច្បាស់លាស់ ព្រោះថាតំបន់មួយចំនួន គឺក្រសួងមានគម្រោងកាត់ឆ្វាលឲ្យប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លងមក”។ 

 លោកបន្ថែមទៀតថា “ដូច្នេះករណីខាងលើនេះ លោកនឹងដឹកនាំក្រុមការងារចុះពិនិត្យមើលបើជាដីដែលស្ថិតក្នុងគម្រោងកាត់ជ្វាលនោះ ប្រជាពលរដ្ឋអាចកាន់កាប់បាន ប៉ុន្តែបើក្រៅពីគម្រោងដែលត្រូវកាត់ឈ្វាលសមត្ថកិច្ច និងចាត់វិធានការណ៍តាមផ្លូវច្បាប់”៕

Tags

Comment