• Today: September 17, 2024

កម្លាំងអន្តរាគមន៍ក្រុងសៀមរាបឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ ក្បែរក្លិបកម្សាន្ត


ខេត្តសៀមរាប ៖ នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១ និង១៥នាទី កម្លាំងចល័តនៃការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា បានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ : 


១. ជនសង្ស័យឈ្មោះ ម៉ែត ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
២. ជនសង្ស័យឈ្មោះ ផាត សុខា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្វាយ ស្រុកពួក ខេត្តសៀមរាប។ 
   ការឃាត់ខ្លួននេះនៅត្រង់ចំណុចកែងកេសរកូល ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។
   ក្នុងពេលឃាត់ខ្លួន កម្លាំងអន្តរាគមន៍ដកហូតបានកាំបិតចំនួន ០១ដេីម និងម៉ូតូចំនួន០១គ្រឿង រួចប្រគល់ឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត ៕

Tags

Comment