• Today: November 21, 2024

គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥៧៦នាក់ ចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែងឥតគិតថ្លៃ

ស្ទឹងត្រែង៖  ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៥៧៦នាក់ ដឹកនាំ ដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បើកយុទ្ធនាការ ព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឥតគិតថ្លៃ។

   លោក លេង ផាលី បានលើកឡើងថា ប្រតិបត្តិការនេះ បានធ្វើឡើងក្នុងបេសកកម្ម ដើម្បីប្រយោជន៍ជួយសម្រួលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេសការព្យាបាលជំងឺទូទៅ ដើម្បីបានលើកកម្ពស់សុខភាពរស់នៅតាមតំបន់ជនបទឲ្យបានល្អប្រសើរ។ បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា

ជាក់ស្ដែងពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត  ឯកឧត្តម ហ៊ុន ម៉ានី បាននាំគ្រូពេទ្យមកពិនិត្យ និងជួយព្យាបាលជម្ងឺទូទៅបានចំនួន៥ ២៣៦នាក់ ក្នុងនោះមានស្រី្ត ចំនួន៣៥៥៦នាក់ ហើយសកម្មភាពព្យាបាលនេះបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាផ្នែកសុខភាពនៅទីជនបទ ក្នុងពេលដែលប្រជាពលរដ្ឋយើងត្រូវការចាំបាច់ ។ 

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា នេះពិតជាអនុវត្តបានឆ្លើយតប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសកម្ពុជាយើង មានកេរ្តិ៍ឈ្មោះល្បី គឺទទួលបានចំណាត់ថ្នាក់លេខ ១ទាំង ការចាក់វ៉ាក់សាំងជាសាកល និងការព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋក៍អនុវត្តបាន យ៉ាងខ្ជាប់ខ្ជួន ទាំងនៅទីក្រុង និងទីជនបទ។ នេះជាលើកទី១ នៅក្នុងឆ្នាំ២០២៣ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីនបានមកដល់ខេត្តស្ទឹងត្រែងជាថ្មីម្តងទៀត៕

Tags

Comment