• Today: November 03, 2024

ជនសង្ស័យឆក់ទូរស័ព្ទជនជាតិចិន ពេលកំពុងជិះកង់បីឥណ្ឌា ត្រូវកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាប

ភ្នំពេញ៖ មុខសញ្ញាជាចោរឆក់យ៉ាងសកម្ម ចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌបង្ក្រាប បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបជនរងគ្រោះ ខណៈពេលជិះម៉ូតូកង់៣។ 

នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២និង៥០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវកម្ពុជាក្រោម (១២៨) ត្រង់ចំណុចស្តុបសាលារៀនសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូ ចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ០២នាក់ប្តីប្រពន្ធ (ជនជាតិចិន) ដែលកំពុងតែជិះកង់បីឥណ្ឌាបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញនឹងបានសហការជាមួយកម្លាំងជំនាញ នៃអធិការនគរបាលខណ្ឌ៧មករា និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ នៅចំណុចផ្លូវលំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកបិទគូថ)។ រីឯជនសង្ស័យចំនួន០២នាក់ទៀត ដែលជាជនដៃដល់បានរត់គេចខ្លួនបាត់។ 

សំភារ:ដកហូតមាន ម៉ូតូម៉ាក Suzuki Nex ពណ៌ស , ម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាក iPhone 14 pro max ពណ៌ស (ជារបស់ជនរងគ្រោះ)។ ចំពោះទូរស័ព្ទដៃកម្លាំងជំនាញការិយាល័យ បានប្រគល់ឲ្យទៅនារីរងគ្រោះជាជនជាតិចិនវិញ។ 

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីកសាងចាត់ការតាមនីតិវិធី៕

Tags

Comment