• Today: November 21, 2024

លោកស្រីអនុប្រធានពន្ធនាគារខេត្តបាត់ដំង ស៊ីដាច់លុយជិត១០ម៉ឺនដុល្លារ រឿងរត់ការចូលក្រមខ័ណ្ឌនគរបាលជាតិអត់បានសម្រេច

បាត់ដំបង៖   លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អនុប្រធានពន្ធនាគារខេត្តបាត់ដំបង ត្រូវជនរងគ្រោះ ចំនួន១១នាក់ ដាក់ពាក្យបណ្តឹងគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធរឿងអំពើពុករលួយយកប្រាក់ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិមិនបានសម្រេច។

បាត់ដំបង៖   លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អនុប្រធានពន្ធនាគារខេត្តបាត់ដំបង ត្រូវជនរងគ្រោះ ចំនួន១១នាក់ ដាក់ពាក្យបណ្តឹងគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធរឿងអំពើពុករលួយយកប្រាក់ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិមិនបានសម្រេច។

តាមប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា លោកស្រីអនុប្រធានពន្ធនាគារខេត្តបាត់ដំបង បានប្រព្រឹត្តអំពើពុករលួយយកលុយពីប្រជាពលរដ្ឋ ចំនួន១១គ្រួសារ ក្នុងម្នាក់ៗអស់លុយចាប់ពី៥,៧០០ដុល្លារដល់១២,០០០ដុល្លារ ដើម្បីរត់ការចូលក្រមខ័ណ្ឌនគរបាលជាតិ។

លោកស្រីឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង មានទីលំនៅភូមិលៀប សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋរងគ្រោះ ចំនួន១១គ្រួសារ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីឆបោកលុយជាង៩ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ មិនបានសម្រេចមិនព្រមប្រគល់ឲ្យជនរងគ្រោះវិញ ។

ក្នុងពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ពួកគាត់ទាំង១១នាក់ បានយកថវិកាទៅប្រគល់ជូនលោកស្រី ស៊ឹម សុខុន នៅគេហដ្ឋានរបស់លោកស្រីផ្ទាល់ដោយមាន លោក ម៉ៅ ណាត ,លោកប្រាជ្ញ សុវណ្ណមន្នី និងលោក ម៉ៅ សំរេច ជាអ្នកបានឃើញយើងខ្ញុំទាំង១១នាក់ ជួបប្រគល់ថវិកាទៅលោកស្រីពិតប្រាកដមែន ដោយគាត់សន្យា និងជួយរត់ការប្រឡងចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ប្រសិនបើមិនបាន គាត់និងប្រគល់ថវិកាជូនវិញគ្រប់ចំនួន ដោយគាត់អះអាងថាគេ និងរើសចេញពីជួរយុវជន គណបក្សប្រជាជនកម្ពុជា។ 

ក្រោយពេលដល់ថ្ងៃកំណត់ប្រឡងរួចតែលទ្ធផលមិនបានជាប់ដូចការសន្យា ទើបយើងខ្ញុំទាំងអស់គ្នាសម្រេចចិត្តសុំដកយកថវិកាមកវិញ តែរយ:ពេលមួយឆ្នាំហើយមិនព្រមឲ្យ យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសាលាខេត្តបាត់ដំបង ហើយអភិបាលរងនៃគណៈអភិបាលខេត្តបានព្យាយាមដោះស្រាយចំនួន០៣លើក តែមិនបានថវិកាមកវិញទើប យើងខ្ញុំសម្រេចចិត្តដាក់ពាក្យបណ្តឹងជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដោះស្រាយ និងរកយុត្តិធម៌ ជូនយើងខ្ញុំឲ្យបានថវិកាគ្រប់ ចំនួន៩៤,៧០០ដុល្លាអាមេរិក មកវិញផងតាមឈ្មោះ និងចំនួនថវិកាដូចតារាងជូនភ្ជាប់។

យោងតាមវិដេអូដែលថតដោយប្រជាពលជនរងគ្រោះ បានបង្ហាញថា លោកស្រីឧត្តមអគ្គានុរក្ស ស៊ឹម សុខុន អនុប្រធានពន្ធនាគារខេត្តបាត់ដំបង ពិតជាបានទទួលប្រាក់ពី បងប្អូនប្រជាពលរដ្ឋពិតមែនដោយសន្យារត់ការឲ្យចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ក្នុងវីដេអូលោកស្រីអនុប្រធានពន្ធនាគារទទួលយកលុយសំណូកទាំងទឹកមុខញញឹម រីករាយ និងសើចយ៉ាងក្អាកក្អាយផងដែរ។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ តំណាងប្រជាពលរដ្ឋរងគ្រោះ បានបញ្ជាក់ថា លោកស្រីអនុប្រធានពន្ធនាគារខេត្តបាត់ដំបង បានស៊ីដាច់លុយពួកសរុបជិត១០ម៉ឺនដុល្លារ យកទៅរត់ដើម្បីចូលក្របខ័ណ្ឌប៉ូលិសហើយ១១នាក់ បានចូលប្រឡង ចំនួន០៣នាក់ ប៉ុន្តែអត់បានលទ្ធផលទេ ក្នុងនោះ០២នាក់គាត់តេឲ្យថែមលុយមានម្នាក់ថែមអស់៤ពាន់ដុល្លារទៀតក៏មិនបានជាប់ដដែល។

ជនរងគ្រោះបានបញ្ជាក់ថា ការដោះគ្នាចំនួន០៣លើកនៅខេត្តលោកស្រី ស៊ឹម សុខុន គាត់ថានឹងសង ប៉ុន្តែថាតែមាត់មិនព្រមឲ្យលុយទាំងមកវិញទេហើយថ្ងៃនេះ។

អំពើពុករលួយ គឺការស៊ីសំណូក ការ សូកប៉ាន់ ការ គៃ បំបាត់ ការ កិបកេង ការ ប្រើអំណាច ឬ តួនាទី គាប សង្កត់ យក ប្រយោជន៍ ពីអ្នកដទៃ ,ការរំលោភ អំណាច ដែល ត្រូវ បាន ផ្តល់ ឲ្យ ដើម្បី ប្រយោជន៍ ផ្ទាល់ ខ្លួន ,អំពើ កិបកេង គៃ បំបាត់ យក ប្រយោជន៍ រួម មក ធ្វើ ជា ប្រយោជន៍ ផ្ទាល់ ខ្លួន ។ល។ រវាងអ្នកសូក និងអ្នកទទួលសំណូកត្រូវមានទោសដូចគ្នា៕

 

 

 

Tags

Comment