• Today: November 21, 2024

Update ៖ កុំចេះតែហ៊ាន.! សមត្ថកិច្ចចុះអនុវត្តច្បាប់ក្នុងករណីហិង្សា បែរជានាំគ្នាព្រួត វាយសមត្ថកិច្ច និងយកដុំថ្មគប់កញ្ចក់រថយន្តបែកត្រូវឃាត់ខ្លួនសរុប៣នាក់

ភ្នំពេញ ៖      កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់​ ក្រោយពីបានប្រើអំពើ ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រឆាំងនិងអ្នករាជការសាធារណ:(វាយសមត្ថកិច្ច និងវាយកញ្ចក់រថយន្តបែក) កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

     លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ថារាជ អាយុ២២ឆាំ្ន ជាអ្នកដឹកអនឡាញ បណ្តាលឱ្យរបួសខ្នង និងដៃ ធ្ងន់ធ្ងរ មានទីលំនៅផ្ទះជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

 ចំណែកជនដៃដល់​ ឈ្មោះ ថា ឡុងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ ​មុខរបនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។​ រីឯជនដៃដល់២នាក់នេះ គឺប្រឆាំងសមត្ថកិច្ច វាយកញ្ចក់រថយន្ត និងវាយសមត្ថកិច្ចរបួស ដោយមានចេតនាចងវាយរំដោះជនសង្ស័យពីសមត្ថកិច្ចក្នុងពេលប្រតិបត្តិការខាងលើ ៖

 ឈ្មោះ សេង គ្រីហេង ភេទស្រី អាយុ៣៧ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូកសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ និង ឈ្មោះ ផល ស្រីជីង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ​    ក្នុងហេតុការណ៍នោះ បង្កឱ្យសមត្ថកិច្ច របួសដោយស្នាមក្រចកលើថ្ងាស់ និង សម្ភារៈខូចខាត បែកស្រាំកញ្ចក់រថយន្ត របស់សមត្ថកិច្ច ផ្នែកខាងឆ្វេង។

 គួរបញ្ជាក់ថា​ កាលពីនៅថ្ងៃទី២៥ ខែកក្កដា ឆាំ២០២៣ នៅទីលានបាល់ទាត់មួយកន្លែង ជនសង្ស័យ បានលោតធាក់ ជនរងគ្រោះដោយប្រើស្បែកជើង ក្រាមប៉ុងរបួសខ្នងនិងដៃធ្ងន់ធ្ងររួចគេចខ្លួនបាត់អស់។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ និងមានការអនុញាតិពីលោកវរសេនីយ៍ឯក​ ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌឬស្សីកែវ​ កម្លាំងសមត្ថកិច្ចក៏ចុះស្រាវជ្រាវ ឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ នៅយប់ថ្ងៃទី៣១ ខែកក្កដា នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ស្រាប់តែក្រុមគ្រួសារជនសង្ស័យ បានប្រតាយប្រតប់ និងប្រើហិង្សាជាមួយសមត្ថកិច្ច បណ្តាលឱ្យរបួសសមត្ថកិច្ច ព្រមទាំងវាយកញ្ចក់រថយន្តរបស់សមត្ថកិច្ច បណ្តាលឱ្យបែក ក៏ត្រូវសមត្ថកិច្ច សម្រេចឃាត់ខ្លួនបន្ថែម២នាក់ទៀត សរុប០៣នាក់ យកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

Tags

Comment