• Today: November 21, 2024

ក្រុមជនអន្ធពាលជនជាតិចិន និងខ្មែរ ចំនួន ០៩នាក់ ធ្វើសកម្មភាពព្រួតវាយជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួស និងដាក់ខ្នោះរុញចូលរថយន្តផ្អើលក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចអន្តរាគមឃាត់ខ្លួនភ្លាមៗ

បន្ទាយមានជ័យ៖ ក្រុមជនអន្ធជនជាតិចិន និងខ្មែរ មានគ្នាចំនួន ០៩នាក់ បានធ្វើសកម្មភាពបង្កហិង្សាលើជនជាតិចិនម្នាក់ទៀត និងចាប់ដាក់ខ្នោះរុញចូលរថយន្តបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងធ្វើឱ្យផ្អើលពេញក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរគមឃាត់ខ្លួនភ្លាមៗ ដើម្បីយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

 ករណីជក្រុមជនអន្ធពាលជនជាតិចិន និងខ្មែរទាំង ០៩នាក់ ធ្វើសកម្មភាពព្រួតវាយលើជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាលហូរឈាម រួចដាក់ខ្នោះរុញចូលរថយន្តនេះ បានកើតឡើង នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខហាង ហេង គា ពិភពគ្រឿងសមុទ្រ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា ជនជាតិចិនមួយក្រុមមានគ្នា ០៩នាក់ ជិះរថយន្តម៉ាក អាល់ផាត ពាក់ផ្លាក់លេខ បន្ទាយមានជ័យ 2D-6336 បានមកចតមុខហាង ហេង គាពិភពគ្រឿងសមុទ្រ ទល់មុខផ្សារទឹកពុះ ស្ថិតក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ បានចុះពីក្នុងរថយន្តប្រដាប់ដោយដំបងបានព្រួតវាយទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន និងបានដាក់ខ្នោះដៃទាំងពីរអូសចូលរថយន្តបម្រុងបើកចេញត្រូវបានសន្តិសុខផ្សារទឹកពុះឃាត់រាយកាណ៍កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះមកអន្តរាគមន៍ជួយរំដោះជនរងគ្រោះចេញពីរថយន្តភ្លាមៗ។

 នគរបាលឱ្យដឹងទៀតថា បន្ទាប់កម្លាំងសនមត្ថកិច្ចឃាត់រថយន្ត និងរំដោះជនរងគ្រោះជនជាតិចិនបានដោយសុវត្ថិភាព ព្រមទាំងឃាត់ខ្លួនជនជាតិសង្ស័យ ចំនួន ០៩នាក់ ក្នុងនោះ មានជនជាតិខ្មែរ ០២នាក់ ដែលជាបក្ខបង្ករបួសស្នាម យកទៅរក្សាទុកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីបន្ត។

 ចំពោះមូលហេតុដែលបណ្តាលឱ្យក្រុមជនសង្ស័យព្រួតគ្នាវាយលើជនរងគ្រោះ អាចជារឿងជនរងគ្រោះជំពាក់លុយមិនសងទើបវាយធ្វើបាប និងដាក់ខ្នោះអូសដាក់គូតឡានបម្រុងដឹកយកធ្វើទារុណកម្មបន្ថែមដើម្បីជំរិតទាលុយ ប៉ុន្តែត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត ចុះអន្តរាគមរំដោះបានទាន់ពេល និងឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ដើម្បីសួរនាំតែម្តង។

 បច្ចុប្បន្នជនសង្ស័យទាំង ០៩នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

Tags

Comment