![](https://aemsj.asia/uploads/post_photo_1687313793.jpg)
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញបុរសកម្មករបើករថយន្តស្ទូច ម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ។
ការប្រទះឃើញសពកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផែស្ងួតទីខូស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចក្រុងបាវិតបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ហៀប ឃុនណា អាយុ៣៣ ឆ្នាំមុខរបរ បើករថយន្តស្ទូច មានទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថា មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅចំណុចផែស្ងួតទីខូស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីមនុស្សស្លាប់ ភ្លាមកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាវិត សហការជាមួយកម្លាំងនគរបាលក្រុង និងលោក វេជ្ជបណ្ឌិត សរ វិចិត្រ បានធ្វើកោសល្យវិច័យទៅលើសាកសព។
ក្រោយពីធ្វើការកោសល្យវិច័យរួចលោកវិជ្ជបណ្ឌិត សរ វិចិត្រ បានបញ្ជាក់ថាសាកសពបានស្លាប់ដោយសារ ការចងក ពិតប្រាកដមែន ដោយមិនមានស្នាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕
Tags
Share
Related News
MSJ TV
Archive
Popular & Recent News
![](https://aemsj.asia/uploads/post_photo_1694711156.jpg)
![](https://aemsj.asia/uploads/post_photo_1693720453.jpg)
![](https://aemsj.asia/uploads/post_photo_1693719905.png)
![](https://aemsj.asia/uploads/post_photo_1693719575.png)
![](https://aemsj.asia/uploads/post_photo_1692854320.jpg)
![](https://aemsj.asia/uploads/post_photo_1685595846.png)
![](https://aemsj.asia/uploads/post_photo_1692502042.png)
![](https://aemsj.asia/uploads/post_photo_1693577509.jpg)
Comment