កំពត៖ ប្រជាពលរដ្ឋ ដែលរងគ្រោះចាញ់បោក ក្រុមហ៊ុន អភិវឌ្ឍន៍ដីឡូត៍ និងលំនៅដ្ឋាន ជា សារ៉ន គ្រុម និងអ្នកមានលុយអូសទាញឲ្យដាក់លុយវិនិយោគ ដើម្បីទួលបានផលចំណេញខ្ពស់ បាននាំគ្នាជួបជុំគ្នាយ៉ាងត្រៀមត្រា នៅមុខស្នងដ្ឋាននគរបាលខេត្តកពត។
ការប្រមូលផ្តុំជួបជុំគ្នារបស់ពលរដ្ឋ ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ខណៈឧកញ៉ា ជា សារ៉ន និងបក្ខពួកចំនួន០៨នាក់ទៀត ត្រូវបានពភិបាលខេត្តបញ្ជាឲ្យនាំខ្លួនទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីសាកសួរបំភ្លឺជុំវិញរឿងរ៉ាងដ៏ចម្រូងចម្រាស់មួយនេះ។
ទាន់ទិននឹងបញ្ហាដែលកំពុងក្តៅគកុក និងមហាជនកំពុងចាប់អារម្មណ៍ និងតាមដានច្រើននេះ នៅមិនទាន់របាយការណ៍ជាក់លាក់ណាមួយបង្ហាញថា មានប្រជាពលរដ្ឋ ប៉ុន្មាននាក់ឲ្យពិតប្រាកដបានរងគ្រោះចាញ់បោកក្រុមហ៊ុន ជា សារ៉ន គ្រុម នេះទេ ប៉ុន្តែជំហានបឋមសមត្ថកិច្ចនគរបាលខេត្តកំពត មានជាង ២០០០គ្រួសារ សរុបទឹកប្រាក់ប្រមាណជាង ៤០លានដុល្លារ។
យោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារ MSJ TV ប្រចាំខេត្តកំពត បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា កាសែតថា ក្នុងខេត្តកំពតមានប្រជាពលរដ្ឋ ចំនួន២ ៤៦១នាក់ ស្រី៦៨២នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនយកទៅដាក់វិនិយោគជាមួយក្រុម ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែខ្ពស់ ទៅតាមចំនួនប្រាក់ដែលប្រជាពលរដ្ឋ បានវិនិយោគជាមួយក្រុមហ៊ុន។ លោកស្នងការប៉ូលិសខេត្តក៏បានឲ្យដឹងបន្ថែមថា ចំនួនទឹកប្រាក់កម្ចីសរុប ចំនួន៤០,៥៨២,២២៥ដុល្លារ និង ៨៨,០០០,០០០រៀល, ចំនួនទឹកប្រាក់ផ្ទាល់ខ្លួនសរុប ១ ១២០ ២៣៧ដុល្លារ , និងចំនួនទឹកប្រាក់វិនិយោគជាមួយក្រុមហ៊ុន ចំនួន ៣៨ ,៧៩៤,២៥៩ដុល្លារ និង១០២,៤០០,០០០រៀល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ប្រធានមន្ទីរ ស្ថាប័ន និងអង្គភាពនាន និងកងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ ចុះទៅធ្វើការសម្របសម្រួល និងបានដោះស្រាយ ករណីវិវាទរវាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន គ្រប់ ជាមួយនឹងប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនធ្វើតាមកិច្ចសន្យា និងធ្វើឱ្យប្រជាពលរដ្ឋ ដែលជាអ្នកវិនិយោគ និងភ្នាក់ងារលក់ និងអ្នកទិញដីឡូត៍ ជាពិសេសនោះអ្នកទៅខ្ចីលុយធនាគារមកឱ្យក្រុមហ៊ុនដើម្បីបានចំណេញប្រាក់បែរជាធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច។
ការសម្របសម្រួលដោះស្រាយនេះ បានប្រព្រឹត្តធ្វើឡើងវនៅក្នុងបរិវេណវត្តអង្គឈូក ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈូកវស្រុកឈូកខេត្តកំពត ដែលមានពលរដ្ឋចូលរួមជាង ៥នាក់។
គួបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ឧកញ៉ា ជា សារ៉ន និងបក្ខពួកចំនួន៩នាក់ទៀយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឲ្យប្រជាពលរដ្ឋលង់ខ្លួនទៅខ្ចីបុលពីធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងយកលុយផ្ទាល់ខ្លួនទៅទិញដីឡូតិ៍របស់ឧកញ៉ាខាងលើទៀតផង។
ក្នុងពេលសួរដេញដោលគ្នាដើម្បីស្វែងរកដំស្រាយសមស្រប ប្រជាពលរដ្ឋ ដែលរងគ្រោះ បានឡើងមកបង្ហូវនូវភាពឈឺចាប់គ្រប់គ្នា ដែលលង់ខ្លួនខាងបង់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុម រហូតជំពាក់បំណុលធានាដោះស្រាយមិនរួច ទើបនាំគ្នាយំស្រែកដើម្បរកថ្នាក់ដឹកនាំជួយអន្តរាគមន៍ដោះរឿងក្រុមហ៊ុនឧកញ៉ា ជ សារ៉ន បោកប្រាស់ពួកគាត់នេះ។
ប្រជាពលរដ្ឋ បានលើកឡើងដូចៗគ្នា មុនដំបូងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន បានដើរញុះញង់ បញ្ចុះបញ្ជូលឲ្យប្រជាពលរដ្ឋយកលុយដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនដោយទទួលបានផលចំណេញខ្ពស់ពីក្រុមហ៊ុន និងបានរៀបចំសេនានិយោដើម្បីឲ្យប្រជាពលរដ្ឋយកប្លង់ដីស្រែចំការ និងប្លង់ផ្ទះយកដាក់បញ្ចាំជាមួយធនាគារ និងក្រុមអ្នកមានលុយ ដើម្បីយកលុយឲ្យក្រុមហ៊ុនដោយរងចាំទទួលផលចំណេញពីក្រុមហ៊ុនប្រចាំខែ ប៉ុន្តែការសន្សារបស់ក្រុមហ៊ុនជាមួយពលរដ្ឋធ្វើបានតែប៉ន្មានខែប៉ុណ្ណោះ ស្រាប់តែកើតមានបញ្ហាធ្វើឲ្យពួកគាត់ជួបបញ្ហាលំបាកអត់លុយបង់ធនាគារ ប្រឈមមុខការឹបអូសទ្រព្យសម្បត្តិ និងផ្ទះសម្បែងជាដើម....។ល។
ជាលទ្ធផលក្នុងការដោះស្រាយ ក្រោមការសម្របសម្រួលមាសពេលនោះ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ឯកភាពយល់ព្រមទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមានមកឲ្យក្រុមហ៊ុន។ ប្លង់ផ្សេងៗដែលប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះ លោក ជា សារ៉ន ត្រូវយកមកឲ្យពលរដ្ឋវិញ។ ចំពោះពលរដ្ឋដែលទិញដីបង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់នោះ គឺលោកអភិបាលខេត្តនឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។
តាមប្រជាពលរដ្ឋដែលជាអតិថិជនក្នុងទំនាស់នោះ បានប្រាប់ឲ្យដឹងថា ពួកគាត់លង់ជឿងប់លើក្រុមហ៊ុន ហើយក៏បាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ ១ម៉ឺនដុល្លារ ត្រូវបង់ឲ្យក្រុមហ៊ុនតែ ៧ពាន់ដុល្លាប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សងធនាគារទាំងអស់ ប៉ុន្តែរយៈពេលពីរទៅបីខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឲ្យខាងធនាគារមកទាលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឲ្យដឹងបន្ថែមថា ទោះបីជាលោកឧកញ៉ា ជា សារ៉ន ព្រមទទួលសងតាមការសម្របសម្រួលខាងលើ ប៉ុន្តែលោកឧកញ៉ាខាងលើនេះ មិនទាន់មានអ្វីយកមកតម្កល់ដូចជាអចលនវត្ថុ ឬអ្វីផ្សេងៗដើម្បីជាអំណះអំណាង ដែលមិនអាចទុកចិត្តបាននោះឡើយ។
ឧកញ៉ា ជា សារ៉ន នាយកក្រុមហ៊ុន ជា សារ៉ន បានទួលស្គាល់នូវរាល់កំហុសឆ្គងទាំងជាមួយប្រជាពលរដ្ឋ និងបានបញ្ជាក់ថា ដោយចុងគ្រោយនេះក្រុមហ៊ុនបានយកលុយមកទិញដី និងធ្វើការិយាល័យសម្រាប់ធ្វើការងារអស់ជាង ២០លានដុល្លារ ទើបបណ្តាលឲ្យក្រុមហ៊ុនជួបបញ្ហាបែបនេះ ទោះជាយ៉ាងណាក្រុមហ៊ុននឹងដោះឲ្យអស់លទ្ធតាមដែលអាចធ្វើទៅបានផងដែរ៕
Comment