• Today: November 03, 2024

ពិតជាគ្មានសីលធម៌មែន! បុគ្គលិក ក្រុមហ៊ុន ថ្នាំលាប «NIPPON» ម្នាក់ ធ្វើសកម្មភាពលួចរូបនារីរងគ្រោះកំពុងងូតទឹកបង្ហោះចែកឲ្យមិនមិត្តភក្តិមើលជាច្រើន


ស្ទឹងត្រែង៖ បុគ្គលិក ក្រុមហ៊ុន ថ្នាំលាប «NIPPON» ម្នាក់ ធ្វើសកម្មភាពលួចរូបនារីរងគ្រោះកំពុងងូតទឹកបង្ហោះចែកចាយបន្តទៅឲ្យមិនមិត្តភក្តិមើលជាច្រើន ខណៈពេលនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនតាមបណ្តឹងនារីរងគ្រោះ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។


សមត្ថកិច្ចប៉េអឹមខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ  សូ វីឡា ហៅ ប្រុស  ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជា ជនជាតិ ខ្មែរ មុខរបរ  បុគ្គលិក ក្រុមហ៊ុន ថ្នាំលាប «NIPPON» មាន ទីលំនៅ ក្នុងភូមិ ថ្មី ឃុំ ក្រឡា ស្រុក កំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន  ស្នាក់ នៅ បន្ទប់ ជួល កន្លែង កើតហេតុ ខាងលើ  ត្រូវបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅតាមពាក្យបណ្តឹងនារីរងគ្រោះ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពយកទូរស័ព្ទដៃលួចថតរូបខ្លួនតាមប្រលោះប្រហោងជញ្ជាំងជាប់ដំបូល ខណៈពេលនារីរងគ្រោះដោះសម្លៀកបំពាក់ងូតទាំងខ្លួនអាក្រាតកាយក្នុងបន្ទប់ទឹក។ ប្រភពបន្តទៀតថា ពេលនារីជនរងគ្រោះងូតទឹកបានក្រឡេកមើលទៅលើស្រាប់តែឃើញទូរសព្ទកំពុងថតខ្លួនក៏ស្រែកឆោឡោឡើងផ្អើលបន្ទប់ជួលរួចឃាត់ខ្លួនជួនប៉េអឹមតែម្តង។
កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា «ជនសង្ស័យមានឈ្មោះ  សូ វីឡា ហៅ ប្រុស  ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជា ជនជាតិ ខ្មែរ មុខរបរ  បុគ្គលិក ក្រុមហ៊ុន ថ្នាំលាប «NIPPON» បានចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចថតរូបនារីម្នាក់ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នាពេលកំពុងងូតទឹក»។
តាម ចម្លើយ របស់ ជនសង្ស័យ បាន សារភាព ថា « ខ្លួន ធ្លាប់ បាន ថតរូប ភាព នារី រង គ្រោះ នៅ ពេល ងូតទឹក នោះ ចំនួន  ០២ លើក រួច មក ហើយ »។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនមន្ត្រីជំនាះបានឆេក ក្នុង ទូរសព្ទ ដៃ របស់ ជនសង្ស័យ ប្រទះ ឃើញ ថា រូបភាព អាក្រា ត កា យ របស់ នារី រង គ្រោះបង្ហោះ ចែកចាយចូល ក្នុង គ្រុប ឆាត របស់ ជនសង្ស័យ ជា ច្រើន ផង ដែរ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអបសាលាដំបូងខេត្តស្ទឹងត្រែងតាមនីតិវិធីច្បាប់៕

Tags

Comment