• Today: November 21, 2024

ក្រុមកីឡាករកម្ពុជារកបានមេដាយ មាស និងមេដាយប្រាក់ និងមេដាយ សំរិទ្ធ បានចំនួន ៨គ្រឿង ក្នុងរយៈពេលបីថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់ការប្រកួតទូកនាគ និងផ្កាចា៍រ នៅខេត្តកំពត


ការប្រកួតកីឡាករទូកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកីឡាដ្ឋានលើទឹកខេត្តកំពតដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣ត្រូវបានបិទបញ្ចប់ទៅដោយភាពជោគជ័យសប្បាយរីករាយនិងមោទនភាពបំផុតដោយក្រុមកីឡាករទូកកម្ពុជាអាចរកបានមេដាយដល់ ៨គ្រឿងក្នុងនោះមានមេដាយមាសចំនួន ២ គ្រឿងនិងមេដាយប្រាក់ចំនួន ២ គ្រឿងនិងមេដាយសំរិទ្ធបានចំនួនបួនគ្រឿងឈរនៅលំដាប់ទី៤ នៅក្នុងចំណោមប្រទេសចូលរួមប្រកួតសរុបទាំង ៩។


ការប្រកួតកីឡាទូក នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលរៀបចំធ្វើឡើងនៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពត ដែលមានរយៈពេល ៣ថ្ងៃ បានបញ្ចប់ជាស្ថាពរហើយ។
ហើយថ្ងៃទី៣នេះ កម្ពុជារកបានមេដាយមាសបាន១គ្រឿង និងសំរិទ្ធ១គ្រឿងបន្ថែមទៀតធ្វើឲ្យ ក្រុមកីឡាករទូកកម្ពុជា ទទួលបានមេដាយ៨គ្រឿង មានមាស២ ប្រាក់២ និងសំរិទ្ធ ៤គ្រឿង។
តំណាងក្រុមកីឡាករទូកកម្ពុជា បានលើកឡើងអំពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានរៀបចំស៊ីហ្គេមលើកទី៣២នេះឡើងបានល្អប្រសើរ និងផ្តល់ឱកាសឱ្យពួកគាត់អាចដណ្តើមយកមេដាយជូនជាតិ។ ហើយថាសមិទ្ធិផលនៃថ្ងៃនេះ បានបង្ហាញអំពី ការខិតខំរបស់ក្រុមកីឡាករ គ្រូបង្វឹកកម្ពុជា និងការគាំទ្រពីគ្រប់មជ្ឍដ្ឋាន ដែលធ្វើឲ្យក្រុមកីឡាករមានកម្លាំងចិត្តប្រកួត។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូកប្រទេសថៃ ឈរនៅលំដាប់លេខ១ ទទួលបានមេដាយមាស៤ ប្រាក់៣ សរុប ៧គ្រឿង,  ឥណ្ដូនេស៊ី ឈរលំដាប់លេខ២ ទទួលបានមេដាយមាស ៣គ្រឿង ប្រាក់១ និងសំរិទ្ធ៤ សរុប ៨គ្រឿង,  វៀតណាមឈរលំដាប់លេខ៣ ទទួលបានមេដាយមាស៣ ប្រាក់១  សរុប៤គ្រឿង ខណៈដែលក្រុមកីឡាករមីយ៉ាន់ម៉ា ឈរលេខទី៥ នៅក្រោមកម្ពុជា ទទួលបានមេដាយមាស១ ប្រាក់៥ និងសំរិទ្ធ២ សរុប៨គ្រឿង, ម៉ាឡេស៊ី ឈរដំដាប់ទី៦ ទទួលបាន មេដាយប្រាក់១ សំរិទ្ធ៣ សរុប ៤គ្រឿង។
ដោយឡែកក្រុមកីឡាករហ្វីលីពីន និងសិង្ហាបុរី មិនទទួលបានមេដាយទេ ខណៈដែលក្រុមកីឡាករប្រទេសឡាវ អវត្តមានក្នុងការបញ្ជូនក្រុមកីឡាករមកចូលរួមក្នុងការប្រកួត។(សឹង រ៉ាត់)

Tags

Comment