• Today: November 21, 2024

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក១) អគ្គស្នហការនគរបាលជាតិ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងខុនដូរ "រាជ សម្បត្តិ" បុរសម្នាក់ធ្លាក់ពីជាន់ទី១០បណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ អគារខុនដូរមួយកន្លែងដោយសង្ស័យពាក់ព័ន្ធមានករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក១) នៃអគ្គស្នងការនគរបាលជាតិ បើកប្រតិបត្តិការបង្ល្រាបឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៦នាក់ និងបុរសម្នាក់បានធ្លាក់ពីជាន់ទី១០ បណ្តាលឲ្យស្លាប់ភ្លាមៗ។

ករណីបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ក្តៅគគុកនេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣ នេះ ចំណុចខុនដូរមួយកន្លែងមានឈ្មោះ "រាជ សម្បតិ្ត" ស្ថិតនៅជាន់ទី១០ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៥៩៦ មូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិខាងលើ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់រួមមាន៖ ទី១- ឈ្មោះ លី សុជាតា ភេទស្រីអាយុ ២២ឆ្នាំជនជាតិខ្មែរ ,ទី២- ឈ្មោះ សូ ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ,ទី៣- ឈ្មោះ អ៊ួន រ៉ូត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ,ទី៤- ឈ្មោះ ឆេង សុខឡេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ,ទី៥ឈ្មោះ មុំ ភារុន ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ និងទី៦- ឈ្មោះលូវ យៀកស៉ី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។

ចំណែកជនសង្ស័យដែលបានទម្លាក់ពីលើអគារជាន់ទី១០ នៃខុនដូរ "រាជ សម្បត្តិ" មានឈ្មោះ លាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។

កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន (ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក លីន ឡេង នាយករង មន្ទីរប្រឆាំងគ្រឿងញៀនើមានការសម្របសម្រួលដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យនៅចំណុចខុនដូយីហោ "រាជ សម្បត្តិ" នៅជាន់ទី១០ នៅបន្ទប់លេខ១០០៥ ផ្លូវលេខ ៥៩៦ ភូមិ ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដោយឃើញមានមនុស្សប្រុស-ស្រី ចំនួន០៧នាក់នៅក្នុងបន្ទប់ និងឆែកឃើញវត្ថុតាងមានម្សៅប្រភេទខេ ចំនួន ១កញ្ចប់ ក្រាម ពណ៌សថ្លា ប្រភេទគ្រឿងញៀននចំនួន១៤កញ្ចប់ និងទឹកសម្រាប់លាយមួយដប ខណៈសមត្ថកិច្ចកំពុងប្រតិបត្តិការមុខសញ្ញាម្នាក់ព្យាយាមគេចខ្លួនចេញពីបន្ទាប់១០០៥ ដលរសសៀរខាងក្រៅអគារដើម្បីតោងផ្លោះមកបន្ទប់ជាប់គ្នា ប៉ុន្តែរបូតដៃធ្លាក់ស្លាបតែម្តង។

បច្ចុប្បន្នមនុស្សប្រុស-ស្រី ចំនួន០៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនអគ្គស្នងការនគរបាលជាតិសាកសួរ និងកសាងសំណុំដើម្បីចាត់ការតាមនីតិវិធី។

ចំណែកសពរបស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកកិសល្យបច្ច័យធ្វើការពិនិត្យរួចបញ្ជូនទៅវត្តស្ទឹងមានជ័យ រងចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យ៕

Tags

Comment