• Today: November 21, 2024

ខ្សឹបដាក់ត្រៀក! បែកធ្លាយបនល្បែងស៊ីសងដ៏ធំ ក្នុងបុរី "អ័រគីដេ" បើកលេងដុះស្លែរាប់ខែ

ភ្នំពេញ៖ បែកធ្លាយរូបភាពក្រុមអ្នកញៀនល្បែងស៊ីសងដ៏ធំមួយកន្លែង នាំគ្នាលេងរាប់ខែឡើងដុះស្លែ និងមានអ្នកឈ្នះចាញ់ខ្ទង់ម៉ឺនដុល្លារ នៅក្នុងបុរីលំដាប់អភិជន ស្ថិតតាមផ្លូវ ២០០៤ ក្នុងទឹកដីខណ្ឌសែនសុខ។ 

សេចក្តីរាយការាណ៍ បានឲ្យបង្ហើបឲ្យដឹងថា សំបុកល្បែងស៊ីសងដ៏ធំ តាមបណ្តោយផ្លូវ២០០៤ ក្នុងបុរីអរ័គីដេ ផ្លូវលេខ៣ ផ្ទះលេខ៨៣  ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានបែកធ្លាយពីអ្នកចេញ ចូលលេងល្បែងស៊ីសង ក្នុងទីតាំងខាងលើភាគច្រើនជាស្ត្រីមេផ្ទះ ខ្លះជាភរិយាមន្ត្រីរាជការថ្នាក់អន្ទើរៗ អ្នកជំនួញមានទ្រព្យហូរហ៊ាលុយចាយពេញៗដៃ។ ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃក្រុមអ្នកលេងល្បែងតែងតែប្រកូកប្រកាសជួបជុំគ្នាលេងយ៉ាងគគ្រឹគគ្រេង នៅក្នុងបន្ទប់ផ្ទះលេខ៨៣ ផ្លូវលេខ៣ ដោយគ្មានការរំខានពីសំណាក់សមត្ថកិច្ចឡើយ។ 

តាមប្រភពបានបញ្ជាក់ថា ម្ចាស់ទីតាំងបានបើកបនល្បែងដើម្បីឲ្យក្រុមអ្នកញៀនល្បែងស៊ីសងចូលលេងដោយប្រមូលតុងក្នុងមួយថ្ងៃៗខ្ទង់ពាន់ដុល្លារ។ 

សូមរជម្រាបថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងដាច់ណាត់ឲ្យអភិបាលរាជធានី-ខេត្តទាំង ២៥ ស្នងការនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធត្រូវបិទទីតាំងល្បែងសុីសង គ្រប់ប្រភេទទាំងអស់ក្នុងក្រមខណ្ឌទូទាំងប្រទេសឧ្យខាងតែបាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់ និងមិនបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមដកការចេញពីតំណែងតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ល្បែងស៊ីសងវាមិនមែនជាប្រភពនៃកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្តាលឲ្យនុស្សជាច្រើនត្រូវខូចខាត ដូចជា៖ លក់គោ ,លក់ក្របី ,លក់ដីធ្លី ,លក់ទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ.....។ល។ ដើម្បីចាញ់ល្បែងរាល់ទីតាំងល្បែងតាមរោងគុយទាវ តៀមកាហ្វេ ក៏ចាំបាច់ត្រូវបិទមិនឲ្យប្រកបរបររកស៊ីតទៅទៀត មិនបាច់មករំខានដល់នាយករដ្ឋមន្ត្រី ឬក៏រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តទៅទៀតទេនាំគ្នាសហការធ្វើទៅ ជាពេសលអាប៉ុស្តិ៍ហ្នឹងវាមិនដែលថាអត់ដឹងកន្លែងណាមានល្បែង? តើច្រវ៉ាចិញ្ចឹមឆ្ពោះ ឬក៏យ៉ាងណា? 

លោវរសេនីយ៍ឯក ហូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ មិនអាចសុំការបំភ្លឺជុំវិញ បនល្បែងស៊ីសងដ៏ធំនៅក្នុងបុរីអ័រគីដេបានទេ ដោយលោកប្រាប់យ៉ាងខ្លីថា "កំពុងជារវុលប្រជុំ"។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំលេងចាញ់ឈ្នះលុយលុយខ្ទង់ម៉ឺនដុល្លារខាងលើនេះ សមត្ថកិច្ចនឹងមានវិធានបែបណា? យើងនឹងរងចាំមើលជាបនុតទៀត៕

Tags

Comment