ភ្នំពេញ៖ កីឡាករប្រដាល់ Thiago Teixeira និងភរិយា ត្រូវបានព្រះមហាក្សត្រ នៃព្ររាជាណាចក្រកម្ពុជា ព្រះបាទរោត្តមសីហមុនី ប្រោសប្រទាន សញ្ជាតិខ្មែរ។
តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក Thiago កីឡាករប្រដាល់។
យោងតាមព្រះរាជក្រិត្យ ត្រាស់បង្គាប់ផ្ដល់សញ្ញាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ធីអាហ្គូ តយសឺរ៉ ម៉ាឆាដូ ដែលមានសមាជិក ដូចខាងក្រោម៖
១- លោក ធីអាហ្គូ តយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជនជាតិប្រេស៊ីល សញ្ញាតិ ប្រេស៊ីល កើតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៨ នៅរដ្ឋ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (ជាប្ដី)។
២- លោកស្រី រ៉ូម៉ា ម៉ារៀ រ៉ហនស្កា ស្តេហ្វហ្វន (RCMA MARIA ROZANSKA-STEFFEN) ជនជាតិ ប៉ូឡូញ សញ្ជាតិអាម៉េរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ (ជាប្រពន្ធ)៕
Comment