ភ្នំពេញ៖ ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស យីហោ «អេស88 ប៊ីយូធី» ទំនងជាមិនរួចខ្លួននោះទេ ខណៈពេលនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា «នឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន»។
នេះយោងតាមសេចក្តីជួនដំណឹងជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញសារព័ត៌មាន msj ទទួលបាន នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ១០២៣ នេះ។
នៅថ្ងៃទី០៥ ខែសីហានេះ តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា «កន្លងមក ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) តែមួយគត់ ស្របតាមបែបបទ និងលក្ខខណ្ឌក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំង នៃមជ្ឈមណ្ឌលថែរក្សាសម្ផស្ស គឺមជ្ឈមណ្ឌល ថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់បន្ថែមថា «ប៉ុន្តែម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ មិនបានគោរពត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេស ហើយបានរំលោភប្រកាសលេខ ០០៨ អបស.មព ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ របស់ក្រសួងសុខាភិបាល ស្ដីពី បែបបទ និងលក្ខខណ្ឌបច្ចេកទេសក្នុងការសុំបើក ឬបិទ ឬប្តូរទីតាំង នៃមជ្ឈមណ្ឌលកែសម្ពស្ស និងមជ្ឈមណ្ឌលថែរក្សាសម្ពស្ស ដោយបានលួចបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនកន្លែងផ្សេងទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»។
ដោយពិនិត្យឃើញថា មជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកដោយគ្មានច្បាប់អនុញ្ញាត និងបានផ្តល់សេវាថែរក្សាសម្ផស្សមិនស្របតាមលក្ខខណ្ឌ បច្ចេកទេស ដោយបានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អតិថិជន និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាលបានធ្វើការស្រាវជ្រាវ និងកំពុងចាត់វិធានការជាបន្តបន្ទាប់ ដូចខាងក្រោម៖
បានចេញសេចក្តីសម្រេចលេខ ៨៧៣០ អបស/ឱអបស ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដើម្បីបិទ និងដកហូត សេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយម្ចាស់មជ្ឈមណ្ឌលថែរក្សា សម្ផស្សនេះ បានបើកសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្សជាច្រើនទីតាំងទៀតគ្មានច្បាប់អនុញ្ញាត។
ប ន្ទាប់កើតមានរឿងអាស្រូវនេះ ក្រសួងសុខាភិបាលបានសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ចុះបិទទីតាំងសាខាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស «S88 Beauty» បានចំនួន ១១ទីតាំង រួមមាន៖ ទី១- S88 Beauty ស្ថិតនៅផ្ទះលេខ ១១០ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២- S88 Beauty ស្ថិតនៅផ្ទះលេខ A៣៧ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី៣- S88 Beauty ស្ថិតនៅផ្ទះលេខ ១២៩B ផ្លូវលេខ ៤៤០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានី។ ទី៤- S88 Beauty នៅផ្ទះគ្មានលេខ ផ្លូវលេខ ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៥- S88 Beauty ស្ថិតនៅផ្ទះលេខ ៣០C ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៦- S88 Beauty ស្ថិតនៅផ្ទះលេខ ១៩A ផ្លូវលេខ១១ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៧- S88 Beauty ១ទីតាំង នៅខេត្តព្រះសីហនុ។ ទី៨- S88 Beauty ១ទីតាំង នៅខេត្តកំពត។ ទី៩- S88 Beauty ១ទីតាំង នៅខេត្តកំពង់ចាម។ ទី១០- S88 Beauty ១ទីតាំង នៅខេត្តសៀមរាប។ ទី១១- S88 Beauty ១ទីតាំង នៅខេត្តបាត់ដំបង។
ជុំវិញរឿងរ៉ាវមជ្ឈមណ្ឌលថែរក្សាសម្ផស្ស «S88 Beauty» នេះ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត កំពុងបន្តស្រាវជ្រាវរកទីតាំងដទៃទៀត ហើយនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា «ដើម្បីការពារសុខុមាលភាពប្រជាជនពីគ្រោះថ្នាក់នានាក្នុងការទទួលសេវាកម្ម កែសម្ផស្ស និងថែរក្សាសម្ផស្ស ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានលេខ ៥៧៣. អបស/ឱអបស ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដែលណែនាំឱ្យម្ចាស់សេវាកម្មកែសម្ផស្ស និងថែរក្សាសម្ផស្សទាំងអស់ត្រូវមកសុំច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល ដោយគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ និងច្បាប់ លិខិតបទដ្ឋាន គតិយុត្ត ដើម្បីរក្សានូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃការផ្តល់សេវាសុខភាព»។
សូមជម្រាបថា ស្ត្រីរងគ្រោះជាប្រពន្ធតារាកំប្លែង “នាយពាក់មី” បានទៅទទួលសេវាកម្មកែសម្ពស្សនៅហាងកែសម្ផស្ស ០១កន្លែង ដែលមានស្លាកយីហោ “អេស ៨៨ ប៊ីយូធី ផ្សារធំថ្មី” នៅវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែបន្ទាប់ពីទទួលសេវាកម្មព្យាបាល និងកែសម្ផស្សប្រពន្ធពាក់មីបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់មកកើតមានអាការៈធីងធោងមិនស្រួលក្នុងខ្លួន បណ្តាលឲ្យក្អួត ឈឺក្នុងដើមទ្រូងនិងរាកធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះភ្លាមៗ។
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំងមានសមត្ថកិច្ចចម្រុះដោយចំណាយពេលប្រមាណជាង ៣ម៉ោង ដើម្បីនាំខ្លួនម្ចាស់ហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សាធំថ្មី” យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ចំពោះម្ចាស់ហាងកែសម្ផស្ស “S88 Beauty ផ្សាធំថ្មី” ត្រូវបានគេស្គាល់ថាមានឈ្មោះ ពេទ ពិសិដ្ឋ ភេទប្រុស អាយុប្រមាណជាង ៤០ឆ្នាំ បន្ទាប់សាខាហាងកែសម្ផស្សនេះ មានទីតាំងនៅផ្ទះលេខ ១១០A ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បានព្យាបាល និងកែសម្ផស្សបណ្តាលឲ្យអតិថិជនប្រតិកម្មសន្លប់ ក្អួតចង្អោរ និងចុកដើមទ្រង បន្ទាប់ពីមកទទួលសេវាកម្មព្យួរសេរ៉ូមឱ្យសាច់ស ស្ទីមស៊ែល នៅហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សាធំថ្មី”។
ពាក់ព័ន្ធករណីម្ចាស់ហាងកែសម្ផស្ស យីហោ «S88 Beauty» នេះប្រហែលជាមិនរួចខ្លួននោះឡើយ ព្រោះក្រសួងសុខាភិបាលកម្ពុជា បានបញ្ខាក់យ៉ាងច្បាស់លាស់ថា «នឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការស្របតាមច្បាប់ជាធរមាន»៕

Comment