• Today: November 21, 2024

បែកធ្លាយរឿងអាស្រូវ ព្រះចៅអធិការវត្ត "ព្រៃផ្អេរ" កឹបកេងលុយវត្ត ប្រព្រឹត្តឧបាយមុខផ្សេងៗ

តាកែវ៖ រឿងអាស្រូវស្អុយបញ្ច្រាស់ខ្យល់របស់ព្រះចៅអធិការវត្ត "ព្រៃផ្អេរ" កឹបកេងលុយវត្ត លេងល្បែងស៊ីសង ស្លៀកពាក់ខោអាវដើរលេងយប់ មានស្រីញី និងផឹកស្រា ត្រូវបានសាលាគុណខេត្តតាកែវហៅទៅដោះស្រាយ ប៉ុន្តែដោយដឹងខ្លួនមានកំហុសរត់ចេញ និងបានទូងស្គរទាំងយប់ ដើម្បីគៀងគរពុទ្ធបរិស័ត្កជួយគាំទ្រនូវទង្វើប្រាសចាកពីធម៌វិន័យដ៏ធ្ងន់ធ្ងររបស់ខ្លួន។

តាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា ព្រះចៅអធិការវត្ត "ព្រៃផ្អេរ" ព្រះនាម តាន់ សារ ស្ថិតក្នុងភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង តាកែវ កំពុងផ្ទុះរឿងអាស្រូវបែកផ្សែងដោយបានប្រព្រឹត្តនូវទង្វើឧបាយមុខ ដូចជា៖ លេងល្បែងស៊ីសង ស្លៀកពាក់ខោអាវ ដើរលេងយប់ មានស្រីញី និងផឹកស្រា ផ្ទុយពីធម៌វិន័យ។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយបែកធ្លាយរឿងអាស្រូវរបស់ភិក្ខុ តាន់ សារ ចៅអធិការវត្ត "ព្រៃផ្អេរ" ត្រូវបានសាលាគណ ខេត្តតាកែវ ហៅមកដោះស្រាយបណ្តឹងនេះ ស្រាប់តែភិក្ខុ តាន់  សារ  ជាចៅអធិការវត្តព្រៃផ្អេ ភ័យខ្លួនឯងមានកំហុស បានរត ចេញពី សាលាគណ ខេត្ត ទើបព្រះមន្ត្រីសង្ឃសម្រេចឲ្យចេញពីវត្តព្រៃផ្អេ ដកតំណែង  ចៅអធិការវត្ត ព្រៃផ្អេ ដើម្បីសើបអង្គេត តាមវិន័យនឹងច្បាប់។ 

ដោយសារមានចរិតមានៈរឹងរុស ភិក្ខុ តាន់  សារ  បានញុះញុងពុទ្ឋបរិស័ទ្ឋឲ្យមានយល់ច្រឡំមកលើសាលាគណខេត្តដោយទួងស្គរ ហៅពុទ្ឋបរិស័ទ្ឋទាំងយប់មកឲ្យគាំទ្រនៅទង្វើរអាក្រក់របស់ខ្លួនដែលបានប្រព្រឹត្តខុសនឹងធម៌វិន័យ ដែលជាកំហុសមិនអាចលើកលេងបាន ព្រោះ សាលាគណខេត្តមានឯកសារគ្រប់គ្រាន់ និងពាក្យបណ្តឹងផ្សេងៗគ្រប់គ្រាន់ពាក់ព័ន្ធករណីភិក្ខុ តាន់  សារ នេះ ដឹងខ្លួនឯងភ័យនិយាយខុសពីការពិត 

យោងតាមលិខិតកិច្ចសន្យាមួយច្បាប់ ធ្វើនៅថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា "ខ្ញុំព្រះករុណាព្រះនាម តាន់ សារ ជាព្រះចៅអធិការ ស្ថិតនៅភូមិព្រៃផ្អេរ ឃុំរនាម ស្រុកទ្រាំង តាកែវ ដោយទួលកំហុសលេងល្បែងនេះទាំងស្រុង"។ 

ក្នុងកិច្ចសន្យារបស់ភិក្ខុ តាន់ សារ បានបញ្ជាក់ថា "ក្នុងករណីខ្ញុំព្រះករុណាប្រព្រឹត្តខុសឆ្គងដដែលៗ ខ្ញុំករុណាសូមលាចាកសិក្ខាបទ ដោយមិនមានការតវ៉ាអ្វីទាំងអស់"។ 

តាមប្រភពព័ត៌មានពីមន្ត្រីសង្ឃ បានឲ្យដឹងថា  រឿង អាស្រូវរបស់លោក តាន់  សារ អតីតចៅអធិការវត្តព្រៃផ្អេរ មានកំហុសយ៉ាងធំ ចំនួន០៧ រួមមាន៖ 

ទី១- អតីតព្រះចៅអធិការវត្តព្រៃផ្អេរ ព្រះនាម តាន់ សរ លោកកឹបកេងចាយលុយបុណ្យកឋិន និងលុយតំកល់ទុកកសាងរាប់រយលានរៀល។ ទី២- ភិក្ខុ តាន់ សារ មានស្រីស្នេហ៍នៅគ្រប់កន្លែង។ ទី-៣ ភិក្ខុ តាន សារ ស្លៀកពាក់ខោអៅដើរលេងរាល់យប់។ ទី៤- ផឹកស្រាស៉ីបាយយប់។ ទី៥- អតីតចៅអធិការអង្គនោះ បានលេងល្បែង ស៊ីសង។ ទី៦- អតីតសង្ឃ តាន់ សារ មិនស្តាប់ការដោះស្រាយរបស់សាលាគណខេត្តតាកែវ និងទី- ញុះញុងពុទ្ឋបរិស័ទ្ឋនិយាយខុសកាពិត...។ល។ 

លោក ជួន វ៉ាន ប្រធានមន្ទីធម្មការ និងកិច្ចការសាសនា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ មិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធរឿងអាស្រូវរបស់ភិក្ខុព្រះនាម តាន់ សារ ជាព្រះចៅអធិការវត្តព្រៃសារនោះទេ ដោយនិយាយថា "លោកសុំមិនឆ្លើយតបអ្វីទាំងអស់ព្រោះកាសែតតែងតែថតសម្លេងរបស់លោកយកផ្សាយខុសការពិត" និងបានជម្រុញឲ្យសួរទៅព្រះបាឡាត់ខេត្តតាកែវ ដែលទទួលដោះស្រាយរឿងនេះផ្ទាល់។ 

ព្រះតេជគុណព្រះនាម យន វាសនា ដែលជាព្រះបាឡាត់ខេត្តតាកែវ ដែលព្រះអង្គទទួលដោះស្រាយបញ្ហាអភិករណ៍ក្នុងវត្តព្រៃផ្អរ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរសព្ទហៅចូលគ្មានអ្នកទទួល៕

Tags

Comment