ព្រះសីហនុ៖ ទូកនេសាទ ចំនួន០៣គ្រឿង រងការវាយប្រហារដោយខ្យល់កន្ត្រាក់បណ្តាលឲ្យលិច រងរបួសមនុស្សម្នាក់ ត្រូវបានក្រុមអូរប៊័រល្បឿនលឿន GTVC លោកឧកញ៉ា ទៀ វិចិត្រ ចេញជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ។
ករណីលិចទូកនេសាទខាងលើនេះ កើតឡើងនៅវេលាម៉ោងប្រមាណជាង១២យប់ ឈានចូល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ នៅចំណុចអាវខ្មោច ភូមិកោះរ៉ុងសន្លឹម សង្កាត់-ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ជនរងគ្រោះក្នុងករណីនោះមានឈ្មោះ ណាំ ថា ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរជាម្ចាស់ទូក រងរបួសធ្ងន់។
បន្ទាប់ទទួលបានព័ត៌មាន ស្តីពី ករណីខ្យល់កន្ត្រាក់វាយប្រហារទូកនេសាទ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ជនរងគ្រោះមកកាន់មន្ទីរពេទ្យ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមការងារសង្គ្រោះ GTVC របស់លោកឧកញ៉ា បញ្ជូនយកមកមន្ទីរពេទ្យនៅក្រុងព្រះសីហនុ ដើម្បីជួយសង្គ្រោះបន្ទាន់៕
Comment