• Today: November 21, 2024

ថ្ងៃនេះ ! លោក ហេង សុខណាង បានជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា និងក្រុងបាវិត ប្រមាណ ៦២០នាក់

 

ខេត្តស្វាយរៀង ៖វលោក ហេង សុខណាង សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានសំណេះសំណាលជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា និងក្រុងបាវិត ប្រមាណ ៦២០នាក់។ 


    សូមបញ្ជាក់ថា : ព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង សុខណាង សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង រួមជាមួយ លោក ហួត ឃាងវេង អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សចុះជួយស្រុកចន្រ្ទា លោក ម៉ុង ឡាមី លោក សូ សុខប៊ុនថេត លោក នាក់ ថារ៉ែន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក ស៊ឹម សូឡង់ លោក ហួរ ហួត សមាជិកក្រុមការងារយុវជនគណបក្សខេត្ត លោក-លោកស្រីជាសមាជិក-សមាជិកាក្រុមការងារយុវជនគណបក្សខេត្ត និងផែនរដ្ឋបាល ប្រធានគណបក្សស្រុកចន្ទ្រា និងក្រុងបាវិត សមាជិក-សមាជិកាគណ:កម្មាធិការគណបក្សស្រុកចន្ទ្រា និងក្រុងបាវិត បានសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា និងក្រុងបាវិត ប្រមាណ ៦២០នាក់ ដែលក្នុងនោះមានសមាសភាពពីក្រុងបាវិតចំនួន ៣៣៥នាក់ និងស្រុកចន្រ្ទាចំនួន ២៨៥នាក់។
ក្នុងមាន មតិសំណេះសំណាល:
-ថ្លែងអំណរគុណចំពោះការចូលរួមជាមួយគណបក្សដែលជាតួនាទីមួយដ៏សំខាន់ ណាស់ក្នុងនាមតំណាងឲ្យគណបក្សនៅតាមការិយាល័យបោះឆ្នោតនីមួយៗ
-រម្លឹកឡើងវិញពីតួនាទី និងភារ:កិច្ចរបស់ភ្នាក់ងារគណបក្ស នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ  
– ការពិនិត្យឯកសារ សម្រាប់ការបោះឆ្នោតឲ្យបានរួចរាល់
– ត្រូវសហការជាមួយគណបក្សឃុំនៅក្នុងការជំរុញប្រជាជនទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា កុំអោយមានការយឺតយ៉ាវ និងត្រូវរំលឹកដល់សមាជិកនៃគ្រួសារនីមួយៗ  អ្នកជិតខាង អោយទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា 
-ការរៀបចំ កម្លាំងយុវជនដើម្បីជួយ ដឹកជញ្ជូន សមាជិកបក្សដែលមាន វ័យជរា និងលំបាកនៅក្នុងការធ្វើដំណើរ
-សូមភ្នាក់ងារគណបក្សត្រូវមានការប្រុងប្រយ័ត្ន ថែរទាំសុខភាពឲ្យបានល្អ  -ចំពោះភ្នាក់ងារ គណបក្សដែលត្រូវបោះឆ្នោតនៅការិយាល័យផ្សេងពីការិយាល័យសង្កេតការណ៍ត្រូវរួសរាន់បោះឆ្នោតឲ្យបានមុនគេ និងត្រឡប់មកអនុវត្តភារកិច្ចរបស់ខ្លួនវិញឱ្យបានរួសរាន់។
-រំលឹកដល់សមាជិកបក្សទាំងអស់ កុំប្រើប្រាស់ស្លាកសញ្ញាគណបក្សដូចជាអាវ មួក នៅក្នុងការិយាល័យបោះឆ្នោត៕

Tags

Comment