បន្ទាយមានជ័យ៖ រឡូកិនបង្ហាប់ផ្លូវស្ថាបនាថ្មីមួយខ្សែកិនប៉ះមីនតោនដែលជាសំណល់ពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះកក្រើកដីមានមនុស្ស ចំនូន ០២នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រឿងចក្រជន់មីនតោនផ្ទុះមីនតោនផ្ទុះយ៉ាងកក្រើកនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង ៤និង៣០ នាទីល្ងាច នៅត្រង់ការដ្ឋានជួសជុលផ្លូវក្រាលគ្រួសមូលនិធិឃុំក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងហេតុការណ៍ខាងលើ បណ្តាលមនុស្ស ០២នាក់ ជាអ្នកបើករ៉ូឡូកិនបង្ហាប់ផ្លូវ និងម្នាក់ទៀតជាសមាជិកភូមិបណ្តាលឲ្យរងរបួសធ្ងន់ស្រាល និងខូចរ៉ូឡូខូចខាតប្រមាណជាង ៣០%។
ក្រោយហេតុការផ្ទុះភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចមូលបានសង្រ្គោះជនរងគ្រោះដោយរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពឃុំអូរបីជាន់ ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី។
តាមការសន្និដ្ឋានជាបឋមគ្រាប់មីនតោនដែលផ្ទុះ គឺសល់ពីសម័យសង្រ្គាមព្រោះតំបន់ដែលផ្ទុះអតីតជាតំបន់សមរភូមិប្រយុទ្ធខ្លាំងកាលពីអតីតកាល៕
Comment